សព្វថ្ងៃ បណ្តាញអ៊ិនធឺរណិតបានប្រែក្លាយទៅជាផ្នែកសំខាន់មួយនៃជីវិតរបស់យើង។ វាត្រូវបានរាប់ទាំងបញ្ចូលការប្រាស្រ័យទាក់ទង វិស័យធនាគារ រហូតដល់ការទិញ ការធ្វើដំណើរ ដោយស្ទើតែគ្រប់ផ្នែកនៃជីវិតរបស់យើងព័ទ្ធទៅដោយបណ្តាញអ៊ិនធឺរណិត។ ចាប់តាំងពីអ៊ិនធឺរណិតត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយមក សន្តិសុខអ៊ិនធឺរណិតក៏បានក្លាយជាក្តីបារម្ភចម្បងសម្រាប់អ្នកប្រើប្រាស់គេហទំព័រភាគច្រើន ហើយព័ត៌មានស្តីពីការវាយប្រហារតាមអ៊ិនធឺរណិតក៏មានជាច្រើនផ
ដូច្នេះ ថ្ងៃនេះយើងនឹងមកធ្វើការស្វែងយល់ពីការវាយប្រហារ DNS។ ការវាយប្រហារ DNS កើតឡើងនៅពេលដែលក្រុមហេគឃ័រអាចរកឃើញចំណុចខ្សោយដើម្បីកេងប្រវ័ញ្ចក្នុងDNS (ប្រព័ន្ធឈ្មោះដែន) ។
ក្រុមហេគឃ័របានទាញយកអត្ថប្រយោជន៍ពីភាពងាយរងគ្រោះដើម្បីធ្វើឱ្យការវាយប្រហារលើ DNS។ DNS គឺជាពិធីការមួយដែលបកប្រែឈ្មោះដែនតាមអក្ខរក្រមទៅក្នុងអាសយដ្ឋាន IP ។ សរុបសេចក្ដីមុខងារសំខាន់របស់វាគឺបំលែងឈ្មោះដែនឲ្យងាយស្រួល ទៅជាអាស័យដ្ឋាន IP ដែលអាចប្រើបានជាមួយកុំព្យូទ័រ។
ទោះបីជា DNS (Domain Name System) មានថាមពលខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែហាក់បីដូចជាមិនមានការផ្តោតខ្លាំងលើបញ្ហាសន្តិសុខ។ កត្តានោះហើយដែលនាំឲ្យមានការវាយប្រហារផ្សេងៗលើ DNS ។
ដើម្បីបន្ថយលទ្ធភាពនៃការវាយប្រហារតាមអ៊ិនធឺណិត អ្នកគ្រប់គ្រងម៉ាស៊ីនមេត្រូវតែអនុវត្តតាមជំហានចាំបាច់មួយចំនួន។ អ្នកប្រើប្រាស់អាចប្រើកម្មវិធី DNS ដែលបានធ្វើបច្ចុប្បន្នភាពរួច និងកំណត់រចនាសម្ព័ន្ធម៉ាស៊ីនមេឱ្យទៀងទាត់។ បើអ្នកប្រើប្រាស់ផ្ទាល់ខ្លួន អ្នកអាចបញ្ចូល DNS cache ដើម្បីជៀសវាងហានិភ័យសុវត្ថិភាព។ បើសិនជាអ្នកមិនអាចបញ្ចូល DNS cache អ្នកអាចទៅអានបន្ថែមក្នុង hostinger.com៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានgbhackers ចុះផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១