ថ្មីៗនេះ អ្នកវិភាគលើអ៊ិនធឺរណិតបានរកឃើញភាពងាយរងគ្រោះមួយក្នុងកម្មវិធីម៉ាស៊ីនព្រីន(Driver)ទូទៅ ដែលត្រូវបានប្រើដោយក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន HP ក្រុមហ៊ុន Xerox និងក្រុមហ៊ុន Samsung ។
អ្នកជំនាញសន្តិសុខរបស់ក្រុមហ៊ុន SentinelOne ជាអ្នកផ្តល់ដំណឹងមួយនេះ ហើយពួកគេបានតាមដានលើភាពងាយរងគ្រោះជាមួយនឹងលេខសម្គាល់CVE-2021-3438។ ពួកគេបានអះអាងថា ចាប់តាំងពីឆ្នាំ ២០០៥មកដល់ឥលូវនេះ មានន័យថាកំហុសនេះកើតមានរយៈពេល ១៦ឆ្នាំមកហើយ ដោយវាបានលាក់ខ្លួននៅក្នុងកម្មវិធីម៉ាស៊ីនព្រីន(Driver)ទូទៅរបស់ក្រុមហ៊ុនយីហោសកលធំៗដូចជាក្រុមហ៊ុន HP ក្រុមហ៊ុន Xerox និងក្រុមហ៊ុន Samsung។ នេះបញ្ជាក់ថា បញ្ហាទាក់ទងនឹងម៉ាស៊ីនបោះពុម្ពកំពុងតែដុនដាបទៅនៅឆ្នាំ ២០២១ ដែលវាអាចនាំឲ្យកើតមានបញ្ហានឹកស្មានមិនដល់។
ក្រោយពីវាយប្រហារលើម៉ាស៊ីនព្រីនបានជោគជ័យ អ្នកវាយប្រហារអាច៖
-ដំឡើងកម្មវិធី
-បើកកម្មវិធី និងហ្វាល
-ប្តូរកម្មវិធី
-អ៊ីនគ្រីបកម្មវិធី និងហ្វាល
-លុបទិន្ន័យ
-បង្កើតអ្នកប្រើប្រាស់ថ្មី ជាមួយនឹងសិទ្ធពេញលេញ
ផលិតផលដែលរងផលប៉ះពាល់មាន៖
-Xerox B205
-Xerox B210
-Xerox B215
-Phaser 3020
-Phaser 3052
-Phaser 3260
-Phaser 3320
-WorkCentre 3025
-WorkCentre 3215
-WorkCentre 3225
-WorkCentre 3315
-WorkCentre 3325
ទោះជាយ៉ាងណាក៏ដោយ ចំណុចងាយរងគ្រោះនេះត្រូវបានគេជួសជុល ហើយអ្នកស្រាវជ្រាវផ្នែកសន្តិសុខបានជម្រុញដល់សហគ្រាស និងអ្នកប្រើប្រាស់សូមឱ្យជួសជុល(patch)បញ្ហាសុវត្ថិភាពភ្លាមៗលើគេហទំព័ររបស់ខ្លួន៕