ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កញ្ចប់ NPM មានមេរោគបានលួចយកពាក្យសម្ងាត់របស់ Google Chrome តាមរយៈការប្រើប្រាស់ឧបករណ៍ recovery ដែលស្របច្បាប់។
NPM គឺកញ្ចប់កម្មវិធីគ្រប់គ្រងធំមួយលើ Node Javascript ដែលមានចំនួនអ្នកទាញយកជិត ១,៥លាន និងកំពុងទទួលបានការទាញយកច្រើនជាង ២០លានដងជារៀងរាល់ខែ។
កញ្ចប់ NPM មានមេរោគបានកំណត់គោលដៅលើអ្នកអភិវឌ្ឍន៍កម្មវិធី តាមរយៈការបំពានលើឧបករណ៍ភាគីទីបីស្របច្បាប់ដែលគេស្គាល់ថា “ChromePass”។ គួរបញ្ចាក់ផងដែរ“ChromePass” ជាឧបករណ៍មួយត្រូវបានគេប្រើប្រាស់ដើម្បីទាញយកលេខសម្ងាត់ពីកម្មវិធីរុករកChrome។ ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Reversinglab បានបញ្ជាក់ឲ្យដឹងថា កញ្ចប់នេះមានកំណែចំនួន១២។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១