Windows 11 ក្លែងក្លាយបានទម្លាក់មេរោគលើកុំព្យូទ័ររបស់អ្នក

0

កាលពីដើមឆ្នាំនេះក្រុមហ៊ុន Microsoft បានប្រកាសអំពីប្រព័ន្ធប្រតិបត្តិការ Windows 11 ហើយក្រុមហ៊ុន Microsoft មិនបានផ្សព្វផ្សាយអំពីប្រព័ន្ធប្រតិបត្តិការថ្មីនេះជាសាធារណៈទេ។ប៉ុន្តែកាលពីប៉ុន្មានសប្តាហ៍មុននេះ មានប្រព័ន្ធប្រតិបត្តិការ Windows 11បានបែកធ្លាយជាផ្លូវការមុនពេលដែលក្រុមហ៊ុន Microsoft បានបញ្ចេញវាលើទំព័រ Windows Insiders។

សូមបញ្ជាក់ថា ការប្រកាសពីប្រព័ន្ធប្រតិបត្តិការថ្មី OS របស់ក្រុមហ៊ុន Microsoft ដែលជា ប្រព័ន្ធប្រតិបត្តិការ Windows 11 បានចាប់យកចំណាប់អារម្មណ៍ខ្លាំងនៅលើពិភពអ៊ីនធឺរណិត។ កត្តានោះហើយដែលបានបណ្តាលឲ្យអ្នកប្រើប្រាស់ក្លាយជាគោលដៅវាយប្រហារពីមេរោគ។

ក្រៅពីនេះ អ្នកវិភាគសន្តិសុខនៅមន្ទីរពិសោធន៍ Kaspersky Security Lab បានអះអាងថារហូតមកដល់ពេលនេះពួកគេបានរកឃើញការឆ្លងមេរោគចំនួនរាប់រយគ្រឿងពីកត្តាចម្លងដោយប្រើគ្រោងការណ៍ស្រដៀងគ្នា។ ចំពោះករណីទាក់ទងនឹងប្រព័ន្ធប្រតិបត្តិការ Windows 11 វិញ មានចំនួនអ្នកប្រើប្រាស់ឆ្លងមេរោគកុំព្យូទ័រមានច្រើនក្នុងកម្រិតអតិបរមាដោយសារតែអ្នកប្រើប្រាស់ទាំងនោះបានដំឡើងប្រព័ន្ធប្រតិបត្តិការក្លែងក្លាយនោះ។

មេរោគទាំងនោះមានដូចជា៖ មេរោគ Adware មេរោគ Trojan មេរោគ Phishing មេរោគKeylogger មេរោគ Fileless Malware មេរោគ Spyware មេរោគ Worms មេរោគ Virus មេរោគ Rootkits និងមេរោគ Ransomware។

ដូច្នេះហើយ អ្នកប្រើប្រាស់ដែលចង់ដំឡើងប្រព័ន្ធប្រតិបត្តិការ Windows 11 នៅលើប្រព័ន្ធរបស់កុំព្យូទ័ររបស់ខ្លួនត្រូវបានណែនាំឱ្យប្រើប៉ុស្តិ៍(Channel)ផ្លូវការគឺ “Windows Insider Program”៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here