ក្រុមហ៊ុន Microsoft បានបន្ថែមប្រព័ន្ធការពារ(Defender ដែលជាមុខងារតំណភ្ជាប់វត្ថិភាព(Safe Links) ដល់គេហទំព័រ Microsoft Team ដើម្បីការពារអ្នកប្រើប្រាស់ពីការវាយប្រហារ URL-based phishing ដែលបង្កគ្រោះថ្នាក់។
Safe Links គឺជាមុខងារមួយនៅក្នុងប្រព័ន្ធការពារ Defender របស់កម្មវិធី Office 365 ដែលផ្តល់នូវការស្កេនទាំងលើ URL និងលើចំនួនចុចលើ URL ទាំងនោះ។ ការប្រើប្រាស់មុខងារសុវត្ថិភាព Safe Links អាចជួយការពារសហគ្រាពីតំណភ្ជាប់ ដែលមានគំនិតអាក្រក់ដែលផ្ញើដោយតួអង្គគំរាមកំហែងនៅពីក្រោយការប៉ុនប៉ងបន្លំ និងការវាយប្រហារផ្សេងទៀត។
ព័ត៌មានបន្ថែមអំពីការកំណត់គោលនយោបាយមុខងារ Safe Links សម្រាប់ឧបករណ៍ របស់ក្រុមហ៊ុន Microsoft អាចរកបាននៅលើ Microsoft’s documentation portal៕
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Microsoft កំពុងធ្វើការដើម្បីផ្តល់ការគាំទ្រដល់ DNSSEC (ផ្នែកបន្ថែមសុវត្ថិភាពលើប្រព័ន្ធឈ្មោះដែន) និង DANE សម្រាប់ SMTP (ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដែលមានមូលដ្ឋានលើឈ្មោះរបស់អង្គភាព) នៅក្នុង Office 365 Exchange Online ដើម្បីការពារ និងធ្វើឲ្យមានសុវត្ថិភាពនៅពេលបញ្ជូនអ៊ីម៉េល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១