មន្ទីពេទ្យ UC San Diego Health ជាប្រព័ន្ធសុខភាពសិក្សាមួយនៃសាកលវិទ្យាល័យ University of California បានបង្ហាញពីការបំពានទិន្នន័យ ក្រោយពីមានការសម្របសម្រួលលើគណនីអ៊ីម៉េលរបស់និយោជិកមួយចំនួន។
មន្ទីពេទ្យ UC San Diego Health គឺជាមន្ទីពេទ្យជាតិមួយដ៏ថំបំផុត និងជាកន្លែងដែលបាន
ផ្តល់សេវាថែរទាំសុខភាពល្អបំផុតនៅក្នុងតំបន់ San Diego។ ប្រព័ន្ធសុខាភាពវេជ្ជសាស្ត្រដំណើរការមណ្ឌលមួយចំនួនដូចជាមណ្ឌល UC San Diego មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Jacobs និងមជ្ឈមណ្ឌលសរសៃឈាមបេះដូង Sulpizio ក្រោមអាជ្ញាប័ណ្ណតែមួយ ដោយមានគ្រែសម្រាកព្យាបាលសរុប ៨០៨គ្រែ។
នៅពេលស្នើសុំព័ត៌មានលម្អិតទាក់ទងនឹងការបំពានទិន្នន័យ នាយកប្រតិបត្តិផ្នែកទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីពេទ្យ UC San Diego Health ប្រាប់ភ្នាក់ងារសារព័ត៌មានថាការបំពាននេះគឺជាលទ្ធផលនៃការវាយប្រហារបន្លំ(phishing)៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១