កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ឥតគិតថ្លៃតែងតែជួយបង្កើតពាក្យសម្ងាត់រឹងមាំដើម្បីការពារឧបករណ៍ គណនីធនាគារតាមអ៊ីនធឺរណិត និងប្រភពទិន្នន័យពីការហគចូលនានា។
នៅក្នុងអត្ថបទនេះនឹងមានការលើកបង្ហាញនូវកម្មវិធីគ្រប់គ្រងលេខសម្ងាត់ល្អបំផុតសម្រាប់ប្រព័ន្ធប្រតិបត្តិការAndroid ឧបករណ៍ Mac និង iPhone។
កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាពាក្យសម្ងាត់របស់អ្នកឱ្យមានសុវត្ថិភាព និងធ្វើឱ្យជីវិតអ្នកកាន់តែងាយស្រួល។ កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ត្រូវបានប្រើប្រាស់ដើម្បីបញ្ចូលពាក្យសម្ងាត់ក្នុងទម្រង់លុកចូលដោយស្វ័យប្រវត្តិ។
កម្មវិធីគ្រប់គ្រងលេខសម្ងាត់ទាំង១០មាន៖Norton Password Manager, Dashlane, LastPass, Sticky Password, Zoho Vault, Keepass, SplashID, RoboForm, LogMeOnce, និង Enpass Password Manager៕
សមត្ថភាពរបស់កម្មវិធីគ្រប់គ្រងកូដសម្ងាត់មាន៖
-ជាកម្មវិធីឥតគិតថ្លៃ
-លេខកូដសម្ងាត់ត្រូវបានរក្សាទុកក្នុងប្រព័ន្ធអ៊ិនគ្រីបទិន្ន័យ
-រក្សាអត្តសញ្ញាណរបស់អ្នកពីចោរ
-រក្សាទុកទិន្ន័យរបស់អ្នកនៅក្នុងកញ្ចប់ Local Wallet
-រក្សាទុកប័ណ្ណឥណទាន និងព័ត៌មានលម្អិតរបស់ធនាគារក្នុងទម្រង់អ៊ិនគ្រីប
-ប្រើបានទាំងលើប្រព័ន្ធប្រតិបត្តិការ Windows, Mac, Android៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១