មេរោគ Oscorp អាចថតស្គ្រីត ក្តារចុច​​ និងតាមដានអ្នកប្រើប្រាស់តាមរយៈមុខងារ VNC

0

Oscorp ជាមេរោគថ្មីលើឧបករណ៍ Android ដែលបានលួចលុយពីសេវាកម្មធនាគារតាមផ្ទះរបស់ជនរងគ្រោះ ដោយមេរោគនេះប្រើប្រាស់ទាំងឧបករណ៍ឆបោក (Phishing) និងការហៅតាមទូរស័ព្ទ។ មេរោគ Oscorp ជំនាន់ថ្មីត្រូវបានរកឃើញដោយប្រព័ន្ធ Cleafy។

យោងតាមរបាយការណ៍បញ្ចាក់ឲ្យដឹងថា ភូមិសាស្រ្តនៃធនាគារ និងកម្មវិធីផ្សេងទៀតដែលរងការកំណត់គោលដៅពីមេរោគ Oscorp មាននៅក្នុងប្រទេសអេស្ប៉ាញ
ប៉ូឡូញ អាល្លឺម៉ង់ តួកគី អាមេរិក អ៊ីតាលី ជប៉ុន អូស្ត្រាលី បារាំង និងឥណ្ឌា។

សមត្ថភាពចម្បងរបស់មេរោគ Oscorp មាន៖
-សមត្ថភាពក្នុងការផ្ញើ សម្រួល លុប សារ និងហៅទូរស័ព្ទ
-សមត្ថភាពក្នុងការធ្វើការវាយប្រហារលើកម្មវិធីទូរស័ព្ទច្រើនជាង១៥០កម្មវិធី
-មានមុខងារ VNC លើ WebRTC protocol និងសេវាកម្ម Android
-អាចបើកមុខងារកំណត់សំខាន់ៗ

អ្នកជំនាញបញ្ជាក់ឲ្យដឹងថា នៅពេលមេរោគនេះត្រូវបានដដម្លើងរួចរាល់លើឧបករណ៍របស់ជនរងគ្រោះនោះ ភ្នាក់ងារគំរាមកំហែងនឹងភ្ជាប់ពីចម្ងាយទៅកាន់
WebRTC protocol របស់ឧបករណ៍នោះ។ ក្រោយមកទៀត​វាអាចលាក់ខ្លួនក្នុងឧបករណ៍គោលដៅបានសម្រេច​​ និងជាប់បានយូរ៕​

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here