បុរសជនជាតិតាលិនម្នាក់ត្រូវបានចាប់ខ្លួននៅសប្តាហ៍មុនក្នុងប្រទេសអេស្តូនីពីបទជាប់សង្ស័យថា បានទាញយកភាពងាយរងគ្រោះលើសេវាកម្មផ្ទេររូបថតរបស់រដ្ឋាភិបាលដើម្បីទាញយកព័ត៌មានអត្តសញ្ញាណស្កេនរបស់ជនជាតិអេស្តូនីចំនួន ២៨៦,៤៣៨នាក់ចេញពីមូលដ្ឋានទិន្នន័យឯកសារអត្តសញ្ញាណ (KMAIS) ។
អ្នកវាយប្រហារត្រូវបានចាប់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ក្រោយពីការិយាល័យឧក្រិដ្ឋកម្ម
តាមអ៊ិនធឺរណិតរបស់អង្គភាពប៉ូលិសឧក្រិដ្ឋកម្មជាតិនិងស៊ើបអង្កេតរួមគ្នារបស់ RIA ទទួលបានការដំណឹងពីសំណួរច្រើនជាងចំនួនធម្មតា។
ជនសង្ស័យបានទាញយករូបថត ឯកសាររដ្ឋាភិបាលដោយប្រើឈ្មោះ និងលេខអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនរបស់ជនរងគ្រោះគោលដៅ (អាចរកបានពីមូលដ្ឋានទិន្នន័យសាធារណៈផ្សេងៗ) ។ ភ្នាក់ងារ RIA បញ្ចាក់ឲ្យដឹងថា ទិន្ន័យដែលលួចបានទាំងនោះមិនអាចប្រើប្រាស់សម្រាប់ប្រតិបត្ដិការហិរញ្ញវត្ថុ ឬទទួលបានសេវាកម្មឌីជីថលរបស់រដ្ឋនោះទេ។ ផលប៉ះពាល់ជាចម្បងគឺកើតឡើងចំពោះតែបុគ្គលប៉ុណ្ណោះ។
ភ្នាក់ងារ RIA បានបន្ថែមថា ឧបទ្ទវហេតុនេះពុំមានជាប់ទាក់ទងទៅការបំពានមួយផ្សេងទៀតដែលបានបង្ហាញនៅដើមខែនេះទេ ដោយទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះច្រើនជាង ៣០០ ០០០នាក់ត្រូវបានលាតត្រដាងនៅលើប្រព័ន្ធគ្រប់គ្រងសិទ្ធិចូលដំណើរការរបស់រដ្ឋលើវ៉ិបសាយ Eesti.ee ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១