ភ្នាក់ងារ SolarWinds ហេគការិយាល័យមេធាវី២៧រដ្ឋនៅសហរដ្ឋអាមេរិក

0

ក្រសួងយុត្តិធម៌បានអះអាងនាពេលថ្មីៗនេះថា ក្រុមអ្នកគំរាមកំហែងនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺរណេតគឺជាក្រុមហេគឃ័រ SolarWinds។ ក្រុមនេះបានវាយប្រហារលើការិយាល័យមេធាវីរដ្ឋចំនួន ២៧នៅសហរដ្ឋអាមេរិក ហើយថែមទាំងអាចចូលប្រើគណនីអ៊ីម៉េលរបស់បុគ្គលិកទាំងនោះបានថែមទៀតផង។

ក្រសួងយុត្តិធម៌បានទទួលស្គាល់ថា យ៉ាងហោចណាស់មានបុគ្គលិកចំនួន ៨០% នៃនាយកដ្ឋានដែលកំពុងប្រើប្រាស់គណនី Microsoft 365 ហើយពួកគេរងការសម្របសម្រួលនៅក្នុងព្រឹត្តិការណ៍វាយប្រហារតាមអ៊ីនធឺរណិតថ្មីៗនេះ។​បុគ្គលិកទាំងនោះភាគច្រើនមានការិយាល័យនៅក្នុងទីក្រុងញូវយ៉ក។

ទោះជាយ៉ាងណាក៏ដោយ ការិយាល័យមន្រ្តីព័ត៌មានបានរកឃើញសកម្មភាពព្យាបាទ និងបានធ្វើការបញ្ឈប់ភ្លាមៗចំពោះវិធីសាស្រ្តដែលក្រុមហេគឃ័របានប្រើប្រាស់ដើម្បីទាញយកទិន្នន័យរបស់បុគ្គលិកនៃនាយកដ្ឋាននោះ។ រដ្ឋទាំង២៧ដែលរងការវាយប្រហារពីក្រុមហេគឃ័រ SolarWinds រួមមាន៖Central District of California, Northern District of California, District of Columbia, Northern District of Florida, Middle District of Florida, Southern District of Florida, Northern District of Georgia, District of Kansas, District of Maryland, District of Montana, District of Nevada, District of New Jersey, Eastern District of New York, Northern District of New York, Southern District of New York, Western District of New York, Eastern District of North Carolina, Eastern District of Pennsylvania, Middle District of Pennsylvania, Western District of Pennsylvania, Northern District of Texas, Southern District of Texas, Western District of Texas, District of Vermont, Eastern District of Virginia, Western District of Virginia, និង Western District of Washington។

ក្រៅពីនេះ ក្រុមហេគឃ័រ SolarWinds ថែមទាំងបានបំពានលើភ្នាក់ងារចំនួន ៩របស់រដ្ឋាភិបាលសហព័ន្ធអាមេរិក និងក្រុមហ៊ុនឯកជន ១០០ផ្សេងទៀត។ អ្នកវិភាគសន្តិសុខបានកំណត់ថា ទិន្នន័យដែលរងការហេគរួមមាន៖ម៉េលដែលផ្ញើចេញទាំងអស់ ម៉េលដែលទទួលបានទាំងអស់ ម៉េលដែលរក្សាទុកទាំងអស់ និងទិន្ន័យម៉េលផ្សេងទៀតទាំងអស់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here