ក្រុមហេគឃ័រ LockBit 2.0 កំពុងតែជ្រើសរើសបុគ្គលិកខាងក្នុងយ៉ាងសកម្មដើម្បីជួយបុគ្គលិកទាំងនោះឲ្យហេគ និងអ៊ីនគ្រីបបណ្តាញ។ ជាថ្នូរនឹងការហេគក្នុងក្រុមហ៊ុន ក្រុម ហេគឃ័រទាំងនោះបានសន្យាថានឹងចំណាយប្រាក់រាប់លានដុល្លារ។
នៅមានក្រុមហេគឃ័រជាច្រើនផ្សេងទៀត ដែលប្រើមេរោគធ្វើជាសេវាកម្ម ដែលក្រុមហេគឃ័រខ្លះជាក្រុមអភិវឌ្ឍន៍កម្មវិធីស្នូល ដែលជាអ្នករក្សាមេរោគ និងគេហទំព័របង់ប្រាក់ រួមទាំងជាអ្នកជ្រើសរើសសមាជិកផ្សេងទៀត ដែលជាអ្នកបំពាន់បណ្តាញជនរងគ្រោះ និងអ៊ិនគ្រីបលើឧបករណ៍ជាដើម។
ការទូទាត់ថ្លៃលោះណាមួយ ដែលជនរងគ្រោះបានបង់ត្រូវបានបែងចែករវាងក្រុមស្នូល និងក្រុមសម្ព័ន្ធ ដោយក្រុមសម្ព័ន្ធជាធម្មតាទទួលបាន ៧០-៨០%នៃចំនួនប្រាក់សរុប។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះសមាជិកក្រុមសម្ព័ន្ធទិញការចូលប្រើបណ្តាញពីភាគីទីបីផ្សេងទៀត ដោយមិនបានបំពានលើក្រុមហ៊ុនរបស់ខ្លួនឯង។
លើសពីនេះ ក្រុមហេគឃ័រ LockBit 2.0 បានព្យយាមបំបាត់ឈ្មួញកណ្តាល ដោយព្យាយាមរើសសមាជិកចេញពីក្រុមហ៊ុនតែម្តងដើម្បីអាចផ្តល់ដំណើរការចូលទៅក្នុងបណ្តាញក្រុមហ៊ុនទាំងនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១