ទិន្នន័យកាតឥណទាន​ និងឥណពន្ធធនាគារដែលត្រូវចោរលួចចំនួន១លានកាត អាចរកបានដោយឥតគិតថ្លៃនៅក្នុងទីផ្សារងងឹត

0

យោងតាមរបាយការណ៍បង្ហាញថា កាតជាច្រើនអាចរកបានដោយឥតគិតថ្លៃ ហើយវាមានទិន្នន័យពីធនាគារជិត ១០០០ធនាគារ ពីប្រទេសចំនួន ១០០ផ្សេងៗគ្នា។ ទោះយ៉ាងណាអ្នកវិភាគបានរកឃើញថា ក្នុងចំណោមប្រទេសទាំងនោះមានប្រទេសមួយចំនួនដូចជាប្រទេសម៉ិកស៊ិក ប្រទេសអូស្ត្រាលី ប្រទេសប្រេស៊ីល សហរដ្ឋអាមេរិក ប្រទេសឥណ្ឌានិងប្រទេសជាច្រើនទៀត។

ទិន្ន័យដែលត្រូវបានគេលួចយករួមមាន៖លេខកាត កាលបរិច្ឆេទផុតកំណត់ កូដ CVV / CVC ឈ្មោះម្ចាស់កាត ប្រទេស រដ្ឋ ទីក្រុង អាស័យដ្ឋាន លេខកូដ Zipcode អ៊ីម៉េល​ លេខទូរស័ព្ទមួយចំនួន។

ក្រុមសុវត្ថិភាព Group-IB បានត្រួតពិនិត្យលើព័ត៌មានលម្អិតទាំងនោះ ហើយពួកគេរកឃើញថា ទិន្នន័យធនាគារសុទ្ធតែជាទិន្នន័យមកពីឆ្នាំ ២០១៨ដល់ ឆ្នាំ២០១៩ ប៉ុន្តែយោងតាមការអះអាងរបស់អ្នកជំនាញបានឲ្យដឹងថា កំណត់ត្រាស្ទើរតែ ៩៧%នៅក្នុងមូលដ្ឋានទិន្នន័យនៅតែមានសុពលភាព។

យោងតាមការវិភាគស៊ីជម្រៅរបស់ក្រុមអ្នកវិភាគ Group-IB បានអោយដឹងថា ករណីនេះពិតជាមិនធម្មតាទេ ព្រោះពួកក្រុមហេគឃ័រពុងប្រើវិធីសាស្រ្តថ្មី ហើយពួកគេថែមទាំងមានប័ណ្ណសរុបចំនួន ១លានសន្លឹក ដែលអនុញ្ញាតទទួលបានការអនុញ្ញាតិឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ។

ទោះជាយ៉ាងណាក៏ដោយ ទីផ្សារងងឹតនេះបានដាក់ឈ្មោះថ្មី ហើយសកម្មភាពរបស់ម្ចាស់ហាងកាតក្នុងផ្សារងងឹតក៏ដូចគ្នា ដោយពួកគេបានបង្កើតគោលនយោបាយថ្មី និងយុទ្ធសាស្ត្រកាន់តែទំនើបៗ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here