ក្រុមហ៊ុន Adobe ជួសជុលចំណុចខ្សោយរបស់ខ្លួនលើសេវាកម្ម Magento

0

ក្រុមហ៊ុន Adobe បានផ្តល់នូវការអាប់ដេតសុវត្ថិភាពសម្រាប់ថ្ងៃអង្គារដ៏ធំមួយ(Patch Tuesday security update) ដែលបច្ចុប្បន្នភាពនេះបានជួសជុលលើភាពងាយរងគ្រោះសំខាន់ៗនៅក្នុងសេវាកម្ម Magento និងកំហុសសំខាន់ៗផ្សេងទៀតក្នុង Adobe Connect។

ផលិតផល Adobe ដែលទទួលបានការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព និងចំនួននៃភាពងាយរងគ្រោះមានដូចខាងក្រោម៖
-APSB21-64 ​អាចធ្វើបច្ចុប្បន្នភាពបានសម្រាប់ Magento
-APSB21-66 អាចធ្វើបច្ចុប្បន្នភាពបានសម្រាប់ Adobe Connect
សរុបមក ជាមួយនឹងការធ្វើបច្ចុប្បន្នភាពចុងក្រោយនេះ ក្រុមហ៊ុន​ Adobe បានជួសជុលចំណុចងាយរងគ្រោះចំនួន២៩។ ក្នុងករណីភាគច្រើន អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ពួកគេដោយប្រើមុខងារ auto-update ក្នុងផលិតផលនីមួយៗដោយអនុវត្តតាមជំហានដូចខាងក្រោម៖
-ដំបូងចូលទៅ Help > Check for Updates
-កម្មវិធីដំឡើងបច្ចុប្បន្នភាពអាចទាញយកបានពី Download Center របស់ក្រុមហ៊ុន Adobe
-អ្នកអាចបើកឱ្យផលិតផលរបស់ធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ ដោយមិនតម្រូវឱ្យមានការអន្តរាគមន៍ពីអ្នក នៅពេលមានការធ្វើបច្ចុប្បន្នភាពត្រូវបានផ្តល់ឲ្យ៕​

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here