ក្រុមហ៊ុនMicrosoft បានបើកដំណើរការឡើងវិញនូវកម្មវិធីគ្រប់គ្រងកុំព្យូទ័រលើតុពីចម្ងាយ (RDCMan) ដែលរងការបិទនៅឆ្នាំមុន ដោយសារតែមានកំហុសធ្ងន់ធ្ងរក្នុងការបង្ហាញព័ត៌មាន ហើយក្រោយកើតហេតុក្រុមហ៊ុនក៏សម្រេចចិត្តមិនជួសជុលវា។
RDCMan គឺជា កម្មវិធីគ្រប់គ្រងកុំព្យូទ័រលើតុពីចម្ងាយ (Windows RDP) ដែលអ្នកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជ្រើសរើសប្រើប្រាស់ដើម្បីគ្រប់គ្រងលើការតភ្ជាប់កុំព្យូទ័រលើតុពីចម្ងាយពីចម្ងាយជាច្រើនគ្រឿង។
ឆ្នាំមុន ក្រោយពីបានបិទកម្មវិធីនេះរួច ក្រុមហ៊ុន Microsoft បានណែនាំអតិថិជនឱ្យប្តូរទៅប្រើមុខងារ Windows built-in Remote Desktop Connection ឬniversal Remote Desktop client។
គួររំលឹកផងដែរថា អ្នកវាយប្រហារធ្លាប់ទាញយកប្រយោជន៍ពីកំហុសឆ្គង (CVE-2020-0765) ដោយបញ្ឆោតលើជនរងគ្រោះគោលដៅ នៅពេលដែលពួកគេចូលទៅបើកឯកសារ RDG ដោយឯកសារទាំងនោះមានមាតិកា XML ដែលបានបង្កើតឡើងដោយភ្ជាប់មកជាមួយមរោគ។
កំណែកម្មវិធីគ្រប់គ្រងកុំព្យូទ័រលើតុពីចម្ងាយថ្មី(Remote Desktop Connection Manager) អាចប្រើបានជាមួយប្រព័ន្ធប្រតិបត្តិការ Windows 8.1 និង Windows Server 2012 និងកំណែខ្ពស់ជាងនេះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១