ក្រុមអ្នកជំនាញសន្តិសុខតាមអ៊ិនធឺរណិតរបស់ក្រុមហ៊ុន zLabs Zimperium ថ្មីៗនេះបានរកឃើញមេរោគថ្មីមួយ ដែលបានលួចលេខសម្ងាត់របស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករាប់ពាន់នាក់។
អ្នកស្រាវជ្រាវផ្នែកសន្តិសុខ Zlab បានរកឃើញការវាយប្រហារពីមេរោគថ្មី ដោយពួកគេបានអះអាងថា មេរោគដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះមានឈ្មោះថា“FlyTrap”។ មិនត្រឹមតែប៉ុណ្ណោះ យោងតាមរបាយការណ៍សន្តិសុខសុវត្ថិភាពមួយមានខ្លឹមសារថា ក្រុមហេគឃ័រ FlyTrap បានធ្វើការវាយប្រហារ និងធ្វើប្រតិបត្តិការទាំងអស់ចេញពីប្រទេសវៀតណាម។
ក្រៅពីនេះអ្នកជំនាញក៏បានរកឃើញផងដែរថា មេរោគ FlyTrap គឺជាសមាជិកនៃគ្រួសារវិស្វកម្មវាយប្រហារលើបណ្តាញសង្គម (social engineering) ដំណើរការដើម្បីហេគលើគណនីហ្វេសប៊ុករបស់ជនរងគ្រោះ។
បន្ថែមលើសពីនេះ អ្នកស្រាវជ្រាវផ្នែកសន្តិសុខបានអះអាងថា មេរោគទាំងនេះបានរីករាលដាលដល់អ្នកប្រើប្រាស់ជិតចំនួន ១០ ០០០នាក់ ហើយចាប់តាំងពីខែមីនា ឆ្នាំ២០២១ មកដល់ពេលនេះ ហើយវាថែមទាំងបាន និងកំពុងធ្វើការវាយប្រហារនៅក្នុងប្រទេសយ៉ាងតិច១៤៤ប្រទេស ។ មេរោគ FlyTrap មានសមត្ថភាពពិសេសដូចជាប្រមូលយក៖
-លេខសម្ងាត់ហ្វេសបុក(Facebook ID)
-ទីតាំង
-អាស័យដ្ឋានអ៊ីម៉េល
-លេខ IP
- Cookie ទាក់ទងនឹងគណនីហ្វេសបុក
-Tokens ទាក់ទងនឹងគណនីហ្វេសបុក៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១