ក្រុមហេគឃ័របញ្ជា្រាបមេរោគលើ Firewalls និង​ Middleboxes សម្រាប់ការវាយប្រហារ DDoS

0

អ្នកជំនាញខាងសន្តិសុខតាមអ៊ីនធឺរណិតមកពីសាកលវិទ្យាល័យ Maryland និងសាកលវិទ្យាល័យColorado Boulder នាពេលថ្មីៗនេះបានបោះពុម្ពផ្សាយពីគុណវិបត្តិមួយដែលពួកគេបានរកឃើញនៅក្នុង Middleboxes មួយចំនួន។

អ្នកជំនាញបានអះអាងថា វាជាបញ្ហាមានជាប់ទាក់ទងនឹងឧបករណ៍បណ្តាញកុំព្យូទ័រ ដែលវាអាចកែប្រែតម្រង និងគ្រប់គ្រងចរាចរណ៍ ដោយមានបំណងផ្សេងទៀតក្រៅពីការបញ្ជូនកញ្ចប់ព័ត៌មាន។

មិនត្រឹមតែប៉ុណ្ណោះអ្នកជំនាញក៏បានបញ្ជាក់ផងដែរថា ការវាយប្រហារមួយចំនួនដែលមានលក្ខណៈស្រដៀងគ្នាបានកើតឡើងលើ ការប្រើប្រាស់ firewalls លើប្រព័ន្ធបកប្រែអាសយដ្ឋានបណ្តាញ (NAT) និងលើប្រព័ន្ធត្រួតពិនិត្យកញ្ចប់ព័ត៌មាន
ស៊ីជម្រៅ (DPI)ជាដើម។

នៅក្នុងការវាយប្រហារនេះ តួអង្គគំរាមកំហែងបានព្យាយាមបង្កើនសកម្មភាពវាយ ប្រហារ (DDoS) ដោយសារតែការវាយប្រហារនេះ អាចបញ្ជូនកញ្ចប់ព័ត៌មាន ដែលមិនមានស្តង់ដារទៅកាន់ middlebox ហើយជាទូទៅវាងាចធ្វើឱ្យអ្នកប្រើប្រាស់ជឿជាក់ថា ប្រព័ន្ធត្រួតពិនិត្យ TCP បានបញ្ចប់ដំណើរការ និងបានចាប់ផ្តើមបើកដំណើរការឲ្យមានការតភ្ជាប់ជាដើម។

ទោះយ៉ាងណាក៏ដោយ អាជ្ញាធរបានកំណត់កិច្ចប្រជុំមួយចំនួន ដែលពួកគេនឹងធ្វើការ ពិភាក្សាអំពីយន្តការការពារលើបញ្ហានេះ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេបាននិង កំពុងធ្វើការទំនាក់ទំនងជាមួយសេវាកម្មកាត់បន្ថយការវាយប្រហារ DDoS (DDoS mitigation services) ផងដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here