ក្រុមហេគឃ័រប្រើយន្តការលាក់បាំងថ្មីដើម្បីការពារយុទ្ធនាការឆបោក

0

ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីយុទ្ធនាការវិស្វកម្មសង្គម ដែលបានធ្វើប្រតិបត្តិការបោកបញ្ឆោត ដោយក្នុងនោះប្រតិបត្តិករនៅតែបន្តធ្វើ សកម្មភាពផ្លាស់ប្តូរឧបករណ៍អ៊ិនគ្រីបរបស់ពួកគេរៀងរាល់ ៣៧ថ្ងៃជាមធ្យម។

យុទ្ធនាការទាំងនោះបានពឹងផ្អែកចម្បងលើកូដ Morse ដើម្បីបិទបាំងដំណើរការវាយប្រហាររបស់ពួកគេ និងដើម្បីទទួលបានព័ត៌មានសម្ងាត់ពីអ្នកប្រើប្រាស់។

ក្រុមអ្នក ស្រាវជ្រាវរបស់ក្រុមហ៊ុន Microsoft បានបញ្ជាក់ពីការវាយប្រហារតាមអ៊ីន
ធឺរណិតប្រភេទថ្មីនេះ ដែលថាអ្នកគំរាមកំហែងបានលើកទឹកចិត្តដល់ជនរងគ្រោះឲ្យធ្វើការកំណត់លើ Office 365 ​របស់ពួកគេដោយប្រើប្រាស់ឯកសារភ្ជាប់ XLS.HTML។

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីធ្វើឱ្យយុទ្ធនាការឧក្រិដ្ឋជនមានភាពស្របច្បាប់ ក្រុមអ្នក គំរាមកំហែងថែមទាំងអាចធ្វើការលាក់អក្សរក្នុងសេចក្តីថ្លែងការណ៍ និងប្រើប្រាស់ព័ត៌មានផ្សេងៗអំពីជនរងគ្រោះដែលមានដូចជាអាសយដ្ឋានអ៊ីមែល និងឡូហ្គូរបស់ក្រុមហ៊ុនជាដើម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here