នៅទីបំផុត ក្រុមហ៊ុនម៉ៃក្រូសូហ្វ(Microsoft) បានបញ្ចេញរូបរាងប្រព័ន្ធប្រតិបត្តិការ ISOs ផ្លូវការដំបូងបង្អស់សម្រាប់ Windows 11 ហើយចាប់ពីពេលនេះតទៅ អ្នកប្រើប្រាស់អាចធ្វើការដំឡើងសាកល្បងប្រព័ន្ធនេះបាន។
កាលពីចុងខែមិថុនា ក្រុមហ៊ុនម៉ៃក្រូសូហ្វបានបង្ហាញត្រួសៗរួចមកហើយពីប្រព័ន្ធ ប្រតិបត្តិការ Windows 11 ហើយចាប់តាំងពីពេលនោះមកអ្នកប្រើប្រាស់បានទន្ទឹង រង់ចាំយ៉ាងអន្ទះសារចង់ឃើញរូបរាងជាផ្លូវការរបស់ប្រព័ន្ធប្រតិបត្តិការ ISOs ថ្មី។
ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ ISOs ថ្មីនេះ អ្នកប្រើប្រាស់ក៏ត្រូវតែសំឡឹងមើល ពីរបៀបនៃការដំឡើងប្រព័ន្ធប្រតិបត្តិការ Windows 11 នោះផងដែរ ដែលបានណែនាំឲ្យអ្នកប្រើប្រាស់ដំឡើងប្រព័ន្ធប្រតិបត្តិការតាំងពីជំហានដំបូង។
ដើម្បីដំឡើងប្រព័ន្ធប្រតិបត្តិការ ISOs ថ្មីនេះបាន ដំបូងអ្នកប្រើប្រាស់ត្រូវចូលរួម នៅក្នុងកម្មវិធី Windows Insider Program។ ក្រោយពីអ្នកបានចូលរួមនៅក្នុងទំព័រ indows Insider Preview Downloads រួច អ្នកអាចជ្រើសរើសកំណែ Windows ដែលអ្នកចង់ទាញយកមកសាកល្បងបានហើយ។ បច្ចុប្បន្ននេះ ប្រព័ន្ធប្រតិបត្តិការ Windows 11 ISOs មានលើឆានែល Dev និង Beta។
យ៉ាងណាមិញ ប្រតិបត្តិការ Windows 11 ត្រូវបានគេរំពឹងថា នឹងដាក់ចេញឲ្យ ប្រើប្រាស់នៅខែតុលា ឬនៅខែវិច្ឆិកា ហើយវានឹងនាំមកជាមួយមុខងារថ្មីៗជាច្រើន និងផ្ទៃបង្ហាញខាងមុខកាន់តែប្លែកជាងមុន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១