កម្មវិធី Crypto ក្លែងក្លាយអាចបញ្ឆោតឲ្យជនរងគ្រោះមើលការផ្សាយ ពាណិជ្ជកម្ម ​និងបង់ប្រាក់ក្នុងការភ្ជាប់

0

ថ្មីៗនេះ ក្រុមហ៊ុនហ្គូហ្គោលបានលុបចោលកម្មវិធី Crypto Mining ចំនួន ០៨ ដែលបានបន្លំលើហាងកម្មវិធីផ្លូវការរបស់ខ្លួននោះគឺ Play Store។ កម្មវិធីក្លែងក្លាយ ដែលត្រូវបានលុបចោលទាំង៨នោះ មានផ្ទុកមុខងារតម្រូវឲ្យមើលពាណិជ្ជកម្ម និងចំណាយសម្រាប់ថ្លៃចុះឈ្មោះភ្ចាប់(subscription)។​

អ្នកជំនាញផ្នែកសុវត្ថិភាពអនឡាញបានបញ្ចាក់នៅក្នុងវេទិកា Trend Micro  ថា កម្មវិធីក្លែងក្លាយទាំង ៨នោះត្រូវបានលុបចេញពី Play Store ដោយសារតែកម្មវិធី ទាំងនោះ​មានផ្ទុកមេរោគធំចំនួន២គឺ FakeMinerPay និង FakeMinerAd។ មិនត្រឹម តែប៉ុណ្ណោះទេ អ្នកជំនាញថែមទាំងបានអះអាងថា ថ្លៃសេវាប្រចាំខែជាមធ្យមចំនួន ១៥ដុល្លារអាមេរិក ក៏ត្រូវគិតពីជនរងគ្រោះ ហើយប្រតិបត្តិករនៃកម្មវិធីក្លែងក្លាយ ទាំងនេះក៏បានបង្កើនសមត្ថភាពបោកបញ្ឆោតផងដែរ។

កម្មវិធីទាំង៨ដែលត្រូវបានលុបចោលមានដូចជា៖
-BitFunds – Crypto Cloud Mining
-Bitcoin Miner – Cloud Mining
-Bitcoin (BTC) – Pool Mining Cloud Wallet
-Crypto Holic – Bitcoin Cloud Mining
-Daily Bitcoin Rewards – Cloud Based Mining System
-Bitcoin 2021
-MineBit Pro – Crypto Cloud Mining & btc miner
-Ethereum (ETH) – Pool Mining Cloud

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី

LEAVE A REPLY

Please enter your comment!
Please enter your name here