ប្រទេសចិនបានអនុម័តច្បាប់ឯកជនថ្មីដែលមានគោលបំណងការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់

0

ប្រទេសចិនបានអនុម័តច្បាប់ឯកជនថ្មីមួយដែលមានគោលបំណងការពារទិន្នន័យ ពត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ច្បាប់ដែលបង្កើតថ្មីនេះអនុម័តឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាចិនស្ថិតនៅក្រោមវិធានការណ៍ត្រួតពិនិត្យសារជាថ្មីម្ដងទៀតនៅក្នុងប្រទេស និងត្រូវកំណត់ច្បាប់ដែលក្រុមហ៊ុនត្រូវគ្រប់គ្រងលើព័ត៌មានរបស់អ្នកប្រើប្រាស់។ ច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា។

ភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ច្បាប់នេះហៅថា ច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួន និងត្រូវបានអនុម័តដោយអង្គនីតិបញ្ញត្តិរបស់ប្រទេសចិននៅថ្ងៃសុក្រ ដោយបានអំពាវនាវឱ្យក្រុមហ៊ុននានាត្រូវតែទទួលបានការយល់ព្រមពីសំណាក់អ្នកប្រើប្រាស់ជាមុនសិន មុនពេលដែលក្រុមហ៊ុនទាំងនោះប្រមូលយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុនគួរធានាឲ្យបានថា ទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវបានការពារនៅពេលដែលត្រូវបានបញ្ជូនចេញក្រៅប្រទេសចិន។

ក្រុមហ៊ុនបច្ចេកវិទ្យាដែលគ្រប់គ្រងលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ត្រូវតែមានក្រុមការងារ ដែលមានភារកិច្ចត្រួតពិនិត្យលើប្រព័ន្ធការពារ ហើយក្រុមហ៊ុនត្រូវតែធ្វើសវនកម្មជាប្រចាំដើម្បីឱ្យប្រាកដថា ក្រុមការងារនោះគោរពតាមច្បាប់។ លើសពីនេះទៀត ក្រុមហ៊ុនដែលគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ត្រូវតែបង្កើតគោលបំណងច្បាស់លាស់ និងសមហេតុផលនៅក្នុងការអនុវត្តដូច្នេះ និងត្រូវកំណត់វាឲ្យបានស្របទៅតាមវិសាលភាពអប្បបរមាដែលចាំបាច់ដើម្បីសម្រេចឲ្យបាននូវគោលដៅក្នុងការដោះស្រាយបញ្ហាទិន្នន័យ។ បើយោងតាមការដកស្រង់ព័ត៌មានរបស់ភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនសារព័ត៌មាន People’s Daily Daily មានខ្លឹមសារថា សព្វថ្ងៃ សភាជាតិក៏ដូចជាប្រជាជនបានកោតសរសើរចំពោះច្បាប់ថ្មីមួយនេះ។

ក្នុងអត្ថបទចុះផ្សាយនោះមានបញ្ជាក់ខ្លឹមសារថា៖ “ការធ្វើបដិរូបកម្មគឺជាលទ្ធផលនៃជម្រើសរបស់អ្នកប្រើប្រាស់ ហើយចំពោះអនុសាសន៍ផ្ទាល់ខ្លួន(personalized recommendation) ពិតប្រាកដត្រូវតែធានាឲ្យបានថា ​អ្នកប្រើប្រាស់មានសេរីភាពក្នុងការជ្រើសរើសដោយគ្មានការបង្ខិតបង្ខំ។ ដូច្នេះអ្នកប្រើប្រាស់ត្រូវតែទទួលបានសិទ្ធិមិនប្រើប្រាស់មុខងារអនុសាសន៍ផ្ទាល់ខ្លួន(personalized recommendation)។

អ្នកប្រែសម្រួល÷ប៉ោក លក្ខិណា
ប្រភពព័ត៌មាន theverge ចុះផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here