ក្រុមហ៊ុនហ្គូ Google និងក្រុមហ៊ុន Microsoft សន្យាផ្តល់ប្រាក់រាប់ពាន់លានដើម្បីជួយពង្រឹងសន្តិសុខអ៊ីនធឺរណិតរបស់សហរដ្ឋអាមេរិក

0

ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft បានសន្យាថានឹងជួយពង្រឹងសន្តិសុខអ៊ីនធឺរណិតរបស់សហរដ្ឋអាមេរិក ក្រោយពីមានកិច្ចប្រជុំជាមួយប្រធានាធិបតី Joe Biden នៅសេតវិមាននៅថ្ងៃពុធ។ ការសន្យាផ្សេងគ្នាទៅតាមក្រុមហ៊ុននានា ប៉ុន្តែរាប់ចាប់ពីការចំណាយប្រាក់រាប់ពាន់លានទៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺរណិតដើម្បីផ្តល់ជំនួយ និងសម្រាប់ការអប់រំ។ កិច្ចប្រជុំកំពូលជាមួយនាយកប្រតិបត្តិបច្ចេកវិទ្យានៅថ្ងៃពុធ ធ្វើឡើងបន្ទាប់ពីមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតធំៗ ដែលប្រឆាំងនឹងភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រភពថាមពលដូចជា កូឡូនីល ពីពេឡាញ (Colonial Pipeline)។

លោក Biden មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធថា៖ “ការពិតគឺថាហេដ្ឋារចនាសម្ព័ន្ធ

សំខាន់ៗនៃអ៊ីនធឺរណេតរបស់យើង ភាគច្រើនជាកម្មសិទ្ធិ​  និងដំណើរការដោយវិស័យឯកជន ហើយរដ្ឋាភិបាលសហព័ន្ធមិនអាចប្រឈមបញ្ហានេះតែម្នាក់ឯងបាននោះទេ” ។

ក្រុមហ៊ុន Apple បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការជាមួយអ្នកវិនិយោគរបស់ខ្លួនដើម្បីជំរុញឱ្យមានការអនុម័តនូវការផ្ទៀងផ្ទាត់ពហុកត្តា ព្រមទាំងផ្តល់នូវវគ្គបណ្តុះបណ្តាលសន្តិសុខថ្មីក្នុងលក្ខណ្ឌឆ្លើយតបទៅឧប្បត្តិហេតុ និងដោះស្រាយពីភាពងាយរងគ្រោះលើប្រព័ន្ធអ៊ីនធឺរណិត។

ក្រុមហ៊ុនអាម៉ាហ្សូន(Amazon)មានគម្រោងផ្តល់ជូននូវឧបករណ៍ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពហុ

កត្តាដល់ម្ចាស់គណនីសេវាកម្មវ៉ិបសាយអាម៉ាហ្សូន(Amazon)ទាំងអស់ដោយឥតគិតថ្លៃ និងដើម្បីធ្វើឱ្យការបណ្តុះបណ្តាលការយល់ដឹងអំពីសុវត្ថិភាពដល់បុគ្គលិករបស់ក្រុមហ៊ុនទាំងអស់ ជាសាធារណៈដោយមិនគិតថ្លៃ។

ក្រុមហ៊ុន Google បាននិយាយថា ក្រុមហ៊ុននឹងចំណាយប្រាក់ច្រើនជាង ១០ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខដើម្បីពង្រឹងសន្តិសុខអ៊ីនធឺរណិតរបស់សហរដ្ឋអាមេរិក និងលើការផ្គត់ផ្គង់កម្មវិធី។ ក្រុមហ៊ុន Google ក៏បានសន្យាផងដែរថា នឹងធ្វើការបណ្តុះបណ្តាលជនជាតិ

អាមេរិកជាងច្រើន ១០ម៉ឺននាក់ក្នុងកិច្ចការវិភាគទិន្នន័យ និងការគាំទ្រផ្នែកព័ត៌មានវិទ្យាតាម

រយៈកម្មវិធីវិញ្ញាបនប័ត្រអាជីពរបស់ក្រុមហ៊ុន Google។  ក្រុមហ៊ុន Microsoft បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួននឹងវិនិយោគប្រាក់ ២០ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំ ដោយធ្វើការសន្យាដូចទៅនឹងក្រុមហ៊ុន Googleដែរ ។

កិច្ចប្រជុំនៅថ្ងៃពុធនេះមានការចូលរួមដោយនាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក TIm Cook ប្រធានក្រុមហ៊ុន IBM និងនាយកប្រតិបត្តិលោក Arvind Krishna  នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella រួមជាមួយតំណាងមកពីវិស័យផ្សេងទៀតដូចជាតំណាងមកពីថាមពលនិងការអប់រំ៕

ប្រែសម្រួលដោយ៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន The verge ចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here