នៅក្នុងបរិបទរីករាលដាលនៃជំងឺកូវីដ១៩ មនុស្សភាគច្រើនមានពេលតំនេរ និងបានលេងហ្គេមសម្រាប់ការកែអផ្សុក។ ក៏ប៉ុន្តែហ្គេមកុំព្យូទ័រក៏បានប្រែក្លាយជាមូល ហេតុនាំ ឱ្យមានការគំរាមកំហែងដែលផ្តោតលើអ្នកលេងហ្គេមកុំព្យូទ័រទាំងនោះ។
ក្រោយពីរកឃើញការវាយប្រហារមួយចំនួន ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Kaspersky បានចាប់ផ្តើមធ្វើការស៊ើបអង្កេតភ្លាមៗ និងបានដឹងថា មេរោគទាំងនេះ បានបន្លំខ្លួននៅក្នុងហ្គេមកុំព្យូទ័រដ៏ពេញនិយម ហើយវាជាក្រុមមេរោគដែលស្ថិតនៅក្នុង ចំណោមមេរោគកុំព្យូទ័រល្បីៗទាំង២៤។ សូមរំលឹកផងដែរថា ចំនួននៃការវាយប្រហារ នៅឆ្នាំនេះ គឺមានចំនួន ៦៣៦ ៩០៤ករណី តែយ៉ាងណាវាមានចំនួនតិចជាងបើប្រៀប ធៀបទៅនឹងឆ្នាំមុន។
ក្នុងចំណោមមេរោគកុំព្យូទ័រទាំង២៤ប្រភេទ ក្រុមហ៊ុន Kaspersky បានចុះបញ្ជីហ្គេម មានចំនួន៥ ដែលរកឃើញថាមានមេរោគក្លែងបន្លំដ៏ច្រើន។ ហ្គេមកុំព្យូទ័រទាំង ០៥នោះមានដូចជា៖ ហ្គេម Minecraft ហ្គេម The Sims 4 ហ្គេម PUBG ហ្គេមFortnite ហ្គេម Fortnite និងហ្គេម Grand Theft Auto V (GTA V)។
ក្រុមអ្នកវិភាគសន្តិសុខតាមអ៊ីនធឺរណិតបានផ្តល់អនុសាសន៍មួយចំនួនដែលត្រូវអនុវត្តតាមដើម្បីរក្សាសុវត្ថិភាពអ្នកលេងហ្គេមមានដូចជា៖
-ប្រើពាក្យសម្ងាត់ខ្លាំង និងលេខកូដតែមួយគត់សម្រាប់គណនីនីមួយៗ
-តែងតែទាញយកកម្មវិធីរបស់អ្នកពីហាងផ្លូវការដូចជា Apple App Store, Google Play ឬ Amazon Appstore
-ជៀសវាងការទាញយកកម្មវិធី ដែលលួចចម្លង និងមានមាតិកាខុសច្បាប់ផ្សេងទៀត
-សូមអនុវត្តតាមដំណោះស្រាយសុវត្ថិភាពដែលអាចទុកចិត្តបានព្រោះវានឹងផ្តល់នូវ
ជំនួយដ៏ល្អជាពិសេស ហើយវានឹងមិនបន្ថយល្បឿនកុំព្យូទ័ររបស់អ្នកនៅពេល
អ្នកលេងហ្គេម
-ត្រូវតែប្រើដំណោះស្រាយសន្តិសុខដ៏រឹងមាំ(robust security solution ) ដើម្បីការពារ អ្នកពីកម្មវិធីព្យាបាទ និងផលប៉ះពាល់របស់វានៅលើឧបករណ៍ចល័ត៕
អត្ថបទ៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១