កាលពីពេលថ្មីៗនេះ អ្នកវិភាគសន្តិសុខរបស់ក្រុមហ៊ុន Palo Alto Networks បានប្រ កាសពីចំណុចងាយរងគ្រោះថ្មី ដែលមានឈ្មោះថា Azurescape។ យើងតាមការ បញ្ជាក់នៅក្នុងរបាយការណ៍បង្ហាញថា បញ្ហាដែលមានជាប់ពាក់ព័ន្ធសេវាកម្ម Azure Container Instances (សេវាកម្ម Clould) អាចឲ្យក្រុមមហ៊ុននានាផ្ទុក កញ្ចប់ទិន្ន័យនៅក្នុង Clould របស់សេវាកម្មនោះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញសន្តិសុខបានអះអាងថា បញ្ហានេះបាន បំបែកប្រអប់ផ្ទុកដែលមានគំនិតអាក្រក់ ដើម្បីបំពានៅលើប្រអប់ផ្ទុកផ្សេងៗទៀត ដែលត្រូវបានប្រើប្រាស់ដោយវេទិកាផ្សេងៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកជំនាញ ក៏បានញ្ជាក់ផងដែរថា អ្នកគំរាមកំហែងបានបំពានលើចំណុចងាយរងគ្រោះ Azurescape ដោយអាចឱ្យក្រុមអ្នកបំពានប្រតិបត្តិពាក្យបញ្ជានៅក្នុងប្រអប់ផ្ទុករបស់ អ្នកប្រើប្រាស់ និងទទួលបាននូវការចូលដំណើរការក្នុងទិន្នន័យទាំងអស់ពីអតិថិជន ផ្សេងៗគ្នា។
អ្នកវិភាគសន្តិសុខតាមអ៊ីនធឺរណិតបានណែនាំឲ្យអ្នកប្រើប្រាស់ដកលិខិតបញ្ជាក់សិទ្ធិណាមួយ ដែលត្រូវបានចុះផ្សាយមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១