ក្រុមហ៊ុនMicrosoft បានជួសជុលកំហុសនៅក្នុង Azure Linux

0

ក្រុមហ៊ុន Microsoft បានបង្ហាញពីភាពងាយរងគ្រោះចំនួន ៤ ដែលភាពងាយ រងគ្រោះនោះត្រូវបានគេស្គាល់ថា ជា OMIGOD មាននៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រង បើកចំហ (OMI) ដែលបានដំឡើង ដោយស្ងៀមស្ងាត់នៅលើម៉ាស៊ីនមេ Azure Linux ។

OMI គឺជាសេវាកម្មវិធី(software service ) សម្រាប់ការគ្រប់គ្រងលើវិស័យព័ត៌មាន បច្ចេកវិទ្យា (IT) ដោយអាចប្រើប្រាស់បានជាមួយប្រព័ន្ធ UNIX និងប្រព័ន្ធ Linux ទំនើប ហើយវាត្រូវបានប្រើប្រាស់ដោយសេវាកម្ម Azure ជាច្រើន រួមមានរចនាសម្ព័ន្ធគ្រប់ គ្រងបើកចំហ (OMI)  Azure Insights និង Azure Automation

ភាពងាយរងគ្រោះទាំង ៤មានដូចជា៖ CVE-2021-38647CVE-2021-38648CVE-2021-38645, និង CVE-2021-38649 ។ អតិថិជនរបស់សេវាកម្ម Azure ទាំងអស់ដែល ប្រើម៉ាស៊ីន Linux កំពុងដំណើរការឧបករណ៍ ឬសេវាកម្មដែលមានហានិភ័យ ដូចជា៖ សេវា Azure Automation សេវា Azure Automatic Update សេវា  Azure Operations Management Suite (OMS) សេវា  Azure Log Analytics សេវា  Azure Configuration Management និងសេវា  Azure Diagnostics៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here