អតីតភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកបង់ប្រាក់ពិន័យ ១,៦ លានដុល្លារ លើករណីផ្តល់សេវាកម្មលួចស្តាប់របស់ពួកគេដល់បរទេស

0

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងស្តីពីការពន្យារពេលកាត់ទោស (DPA) ដល់អតីតភ្នាក់ងារចារកម្ម ០៣រូប ដើម្បីដោះស្រាយការចោទ​ប្រកាន់ព្រហ្មទណ្ឌ​ទាក់ទងនឹងការផ្តល់សេវាកម្មហេគស្តាប់របស់ពួកគេទៅឲ្យរដ្ឋាភិបាលបរទេស។

គួររំលឹកផងដែរថា នៅចន្លោះឆ្នាំ២០១៦​ និងឆ្នាំ២០១៩ លោក Marc Baier លោក Ryan Adams និងលោក Daniel Gericke បានផ្តល់សេវាកម្មលួចស្តាប់របស់ពួកគេដល់ ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការហេគសម្រាប់រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រឆាំង នឹងគោលដៅផ្សេងៗ។

អតីតបុគ្គលិកនៃសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក (USIC) ឬយោធាអាមេរិក ទាំង០៣នាក់បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ១៦៨ ៥០០០ដុល្លារ សហរដ្ឋអាមេរិក ចំពោះករណីផ្តន្ទាទោស ដែលនឹងត្រូវកាត់ទោសចំពោះការបំពានលើច្បាប់នៃការគ្រប់ គ្រងក្នុងការនាំទិន្ន័យចេញរបស់សហរដ្ឋអាមេរិក ការលួចបន្លំកុំព្យូទ័រ និងចូលបន្លំលើ ឧបករណ៍នានា។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here