អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសន្តិសុខលោក Larry Cashdollar បានរកឃើញមេរោគ ដែលមានឈ្មោះថា Capoae នៅថ្ងៃព្រហស្បតិ៍ ហើយមេរោគនេះតាមរយៈការបំពាន លើភាពងាយរងគ្រោះជាច្រើននោះ វាបាន និងកំពុងវាយប្រហារលើប្រព័ន្ធលីនុច និង កម្មវិធីគេហទំព័រមួយចំនួន។
លើសពីនេះ វាថែមទាំងបានរីករាលដាលតាមរយៈកំហុសដែលរកឃើញ និងអត្ត សញ្ញាណផ្លូវការ ដែលមានភាពទន់ខ្សោយ។ ទោះយ៉ាងណាក៏ដោយ ភាពងាយរង គ្រោះ ដែលរងការបំពានដោយមេរោគ Capoae មានដូចជា ភាពងាយរងគ្រោះ CVE-2020-14882 និង CVE-2018-20062។
អ្នកជំនាញបានណែនាំឲ្យអ្នកប្រើប្រាស់ត្រូវពិនិត្យឲ្យបានច្បាស់ដូចខាងក្រោម៖
-ការប្រើប្រាស់ធនធានប្រព័ន្ធមានគុណភាពខ្ពស់
-ដំណើរការប្រព័ន្ធដោយចៃដន្យ ឬមិនស្គាល់នៅក្នុងកិច្ចការរដ្ឋបាល
-ការលុកចូលដែលប្លែក ឬមិនស្គាល់ពីមុនមក
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១