ចៅក្រុមជំនុំជម្រះក្តីសហព័ន្ធមួយនៅរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃចុងបញ្ចប់នៃការជំនុំ ជម្រះក្តីរយៈពេល៩ថ្ងៃបានរកឃើញថា បុរសម្នាក់មានទោសក្នុងករណីបំពានលើ គេហទំព័រជាច្រើនជាមួយនឹងសេវាកម្មវាយប្រហារ DDoS ដែលបង់ប្រាក់។
ក្រោយពីអនុវត្តការស៊ើបអង្កេត គេរកឃើញថា លោក Matthew Gatrel មានអាយុ ៣២ឆ្នាំនៅផ្លូវ Charles បានអនុញ្ញាតឱ្យមានការវាយប្រហារ DDoS ច្រើនជាង ២០០,០០០ករណី ហើយគាត់អាចនឹងប្រឈមមុខជាមួយនឹងការជាប់ពន្ធនាគាររយៈ ពេល ៣៥ឆ្នាំ។ គេរកឃើញថា លោក Matthew Gatrel មានពិរុទ្ធពីបទឧក្រិដ្ឋ កម្មចំនួន ៣ដូចជា៖
- ការផ្សំគំនិត ដោយគ្មានការអនុញ្ញាត លើកុំព្យូទ័រដែលមានអ្នកការពារ
- ការប្រព្រឹត្តអំពើរឆបោកតាមបណ្តាញ
- ធ្វើឱ្យខូចកុំព្យូទ័រ ដែលមានសុវត្ថិភាព
អង្គភាពគោលដៅដែលរងការវាយប្រហារពី DDoS មានដូចជា៖បណ្តាញនៅតាមផ្ទះ បណ្តាញនៅតាមសាលារៀន បណ្តាញនៅតាមមហាវិទ្យាល័យ វេបសាយមន្ត្រីរដ្ឋា ភិបាលក្នុងតំបន់ និងស្ថាប័នហិរញ្ញវត្ថុនៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២១