ក្រុមហ៊ុន VMware បានព្រមានដល់អតិថិជនឱ្យជួសជុលជាប្រញាប់លើភាពងាយ រងគ្រោះពីការផ្ទុកឯកសារតាមអំពើចិត្តទៅក្នុងសេវាកម្មវិភាគ ដែលបានបង្កផល ប៉ះពាល់ដល់ឧបករណ៍ទាំងអស់ ដែលកំពុងដំណើរការម៉ាស៊ីនមេ vCenter ៦.៧ និង ៧.០។
vCenter Server គឺដំណោះស្រាយគ្រប់គ្រងម៉ាសស៊ីនមេ ដែលជួយ ដល់អ្នកគ្រប់គ្រងព័ត៌មានបច្ចេកវិទ្យាគ្រប់គ្រងលើម៉ាស៊ីននិម្មិត(virtualized hosts) និង ម៉ាស៊ីននិម្មិតនៅក្នុងបរិយាកាសសហគ្រាសតាមរយៈ console តែមួយ។
សូមបញ្ជាក់ផងដែរថា ភាពងាយរងគ្រោះត្រូវបានគេស្គាល់ថាជា CVE-2021-22005 និង CVSS 3.1 ដែលត្រូវបានគេដាក់ពិន្ទុ 9.8/10 ហើយអាចរងការបំពានពីអ្នកវាយ ប្រហារដើម្បីប្រតិបត្តិពាក្យបញ្ជា និងគ្រប់គ្រងលើកម្មវិធីក្នុងការពង្រាយមេរោគលើ ម៉ាស៊ីនមេ vCenter ដោយបញ្ចូលឯកសារ ដែលបង្កើតឡើងជាពិសេស៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១