មន្រ្តី Europol ឃាត់ខ្លួនក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺរណិតច្រើនជាង១០០ នាក់ ដែល មានពាក់ព័ន្ធនឹងការលួចដូរស៊ីម និងការក្លែងបន្លំតាមអ៊ីនធឺរណិត

0

មន្រ្តីអនុវត្តច្បាប់ប៉ូលិសជាតិអេស្ប៉ាញ ប៉ូលិសជាតិអ៊ីតាលី ប៉ូលិស Europol និង Eurojustថ្មីៗនេះ បានបិទបណ្តាញរបស់ឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិតដែលមានទំនាក់ទំនង ជាមួយម៉ាហ្វីយ៉ាអ៊ីតាលី។

ក្រោយពីទទួលបានដំណឹងនេះ ប៉ូលិសបានចាប់ផ្តើមធ្វើប្រតិបត្តិការរបស់ខ្លួនដើម្បី ស្វែងរកជនល្មើសតាមអ៊ីនធឺរណិត ដោយប្រតិបត្តិការនេះបាននាំឱ្យមានការចាប់ខ្លួនមនុស្ស ១០៦នាក់ នៅលើកោះ Tenerife នៃប្រទេសអេស្ប៉ាញ។​ អ្នកដែលត្រូវ ចាប់ខ្លួនបានទាំងនោះមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិត និងការ លាងលុយកខ្វក់។

ក្រោយពីចាប់ខ្លួនឧក្រិដ្ឋជនតាមអ៊ីនធឺណិត ភ្នាក់ងារអនុវត្តច្បាប់បានអះអាងថា ក្រុមនេះភាគច្រើនមានពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិតដូចជាការលួច ដូរស៊ីមកាត និងការឆបោក ហើយពួកគេថែមទាំងបានសម្របសម្រួលលើបណ្តាញ របស់ក្រុមហ៊ុនក្រុមហ៊ុន លួចលុយ ឬបោកប្រាស់បុគ្គលិកជាច្រើនក្នុងការផ្ទេរប្រាក់ ទៅគណនី ដែលគ្រប់គ្រងដោយអ្នកគំរាមកំហែង។
ក្រោយបានបញ្ចប់ការស៊ើបអង្កេត មន្រ្តីអនុវត្តច្បាប់បានចុះបញ្ជីលទ្ធផលការងាររួម ដូចខាងក្រោម៖
-ចាប់ខ្លួនបាន ១០៦នាក់ ដោយភាគច្រើននៅក្នុងប្រទេសអេស្បាញ និងអ៊ីតាលី
-ធ្វើប្រតិបត្តិការស្រាវជ្រាវលើផ្ទះចំនួន ១១៨
-គណនីធនាគារចំនួន ១១៨ ត្រូវបានស្រោចស្រង់
-រឹបអូសបានឧបករណ៍អេឡិចត្រូនិកជាច្រើនគ្រឿង
-រឹបអូសបានកាតក្រឌីតចំនួន ២២៤កាត
-រឹបអូសបានស៊ីមកាតជាច្រើន
-ឧបករណ៍វាយប្រហារ និងឧបករណ៍សម្រាប់ចែកចាយ

ទោះយ៉ាងណាក៏ដោយ ក្រុមការងារសកម្មភាពប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិត
(J-CAT) នៅ Europol បានគាំទ្រយ៉ាងពេញទំហឹងចំពោះនីតិវិធីនេះ។ ក្រុមប្រតិ បតិ្តការប្រចាំការងារបានធ្វើការងារជាមួយមន្រ្តីទំនាក់ទំនងតាមធឺរណិត ដែលមកពី ប្រទេសផ្សេងៗគ្នា និងជាមួយអ្នកដែលធ្វើការពីនាយកដ្ឋានដូចគ្នាលើការស៊ើប អង្កេតលើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលមានទម្រង់ខ្ពស់៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here