មេរោគ Cring បំពានលើកំហុសរបស់កម្មវិធី Adobe និងគ្រប់គ្រងលើម៉ាស៊ីន ColdFusion ពីចម្ងាយ

0

ក្រុមអ្នកស្រាវជ្រាវ Sophos បានរកឃើញ មេរោគ “Cring Ransomware” ដែលបាន បំពានលើម៉ាស៊ីន Ancient ColdFusion។ ប្រតិបត្តិកររបស់មេរោគ Cring បានបំពាន លើកំហុសរបស់កម្មវិធី Adobe ដែលមានអាយុកាល ១១ឆ្នាំមកហើយ និងបានគ្រប់គ្រងលើម៉ាស៊ីន ColdFusion 9 ដែលកំពុងដំណើរការលើម៉ាស៊ីន Windows Server 2008 ពីចម្ងាយ។

កម្មវិធី Adobe ColdFusion  គឺជាវេទិកាអភិវឌ្ឍន៍គេហទំព័ររហ័ស ដែលរចនាឡើង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ទំព័រ HTML ទៅមូលដ្ឋានទិន្នន័យនានា។ ក្នុង អំឡុងពេលវាយប្រហារ ក្រុមអ្នកគំរាមកំហែងបានវាយកំទេចម៉ាស៊ីនជាច្រើនផ្សេង ទៀត ហើយម៉ាស៊ីនមេ ColdFusion អាចសង្គ្រោះបានខ្លះ រីឯក្រុមអ្នកជំនាញ Sophos មានសមត្ថភាពក្នុងការទាញយកភស្តុតាងទាំងអស់ជាទម្រង់កំណត់ត្រានានា និងជា ឯកសារពីឧបករណ៍៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here