ក្រុមអ្នកស្រាវជ្រាវ Google បានប្រទះឃើញអ្នកអភិវឌ្ឍន៍មេរោគ ( malware ) ដែល បង្កើតហត្ថលេខាលេខកូដខុសទម្រង់មានសុពលភាពនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows ដែលអាចឆ្លងកាត់កម្មវិធីសុវត្ថិភាពបាន។
យុទ្ធសាស្ត្រនេះត្រូវបានប្រើប្រាស់យ៉ាងសកម្មដើម្បីជម្រុញដល់ OpenSUpdater ជា ក្រុមកម្មវិធីបន្ទាប់បន្សំ ដែលគេស្គាល់ថាជា riskware ដោយបានបញ្ចូលការផ្សាយ ពាណិជ្ជកម្មទៅក្នុងកម្មវិធីរុករករបស់ជនរងគ្រោះ និងបានដំឡើងកម្មវិធីដែលមិនចង់បានផ្សេងទៀតនៅលើឧបករណ៍របស់ពួកគេ។
យុទ្ធនាការដែលមានការសម្របសម្រួលដោយក្រុមអ្នកគំរាមកំហែងផ្នែកហិរញ្ញវត្ថុ ជាអ្នកនៅពីក្រោយកម្មវិធី OpenSUpdater នឹងព្យាយាមធ្វើការចម្លងទៅលើឧបករណ៍ ជាច្រើនតាមដែលអាចធ្វើទៅបាន។
បច្ចុប្បន្ន ក្រុមការងារ Google TAG កំពុងធ្វើការជាមួយក្រុមការងារ Google Safe Browsing ដើម្បីទប់ស្កាត់កម្មវិធីដែលមិនចង់កុំឱ្យរីករាលដាលបន្ថែមទៀតនៅលើកុំព្យូ ទ័ររបស់ជនរងគ្រោះផ្សេងទៀត។ ជាចុងក្រោយ អ្នកស្រាវជ្រាវផ្នែកសន្តិសុខក៏បាន ជម្រុញឱ្យអ្នកប្រើប្រាស់ Google ទាញយក និងដំឡើងកម្មវិធីតែពីប្រភពដែលអាច ទុកចិត្តបាន៕