ក្រុមហ៊ុន Apple បានជួសជុលកំហុស zero-day​ ដែលធ្លាប់ហេគលើឧបករណ៍ iPhones និង Macs

0

ក្រុមហ៊ុន Apple បានចេញផ្សាយនូវការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពដើម្បីជួសជុល លើកំហុស zero-day ដែលធ្លាប់បានធ្វើការបំពានយ៉ាងទូរលំទូលាយ​ ដោយអ្នកវាយ ប្រហារក្នុងការហេគលើទូរស័ព្ទ iPhone និង Mac លើកំណែ​ iOS និង macOS។

កំហុសដែលត្រូវបានជួសជុលនោះត្រូវបានគេស្គាល់ថា​ CVE-2021-30869  និងត្រូវ បានគេរកឃើញនៅក្នុងប្រព័ន្ធប្រតិបត្តិការXNU kernel និងត្រូវបានរាយការណ៍ ដោយលោក ស្រី Erye Hernandez និងលោក Clément Lecigne ដែលស្ថិតនៅក្នុង ក្រុមវិភាគលើការគំរាមកំហែងរបស់ក្រុមហ៊ុន Google  និងក្រុមគម្រោង Ian Beer of Google Project Zero។ ​

ឧបករណ៍ដែលទទួលបានការជួសជុលមាន៖

-iPhone 5s, iPhone 6, iPhone 6 Plus, iPad Air, iPad mini 2, iPad mini 3, និង  iPod touch (6th generation) ដែលដំណើរការលើ iOS 12.5.5

-និងលើឧបករណ៍ Macs ជាមួយនឹងការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព Catalina

២០២១-០០៦ ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយនៅថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here