នៅពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានរកឃើញដំណើរការវាយប្រហារ phishing ទ្រង់ទ្រាយធំ ដែលមានការរៀបចំយ៉ាងល្អជាប្រតិបត្តិការសេវាកម្ម PhaaS។ វេទិកា ក្លែងក្លាយនេះបានជួយដល់ហេគឃ័រក្នុងការធ្វើយុទ្ធនាការតាមបំណង និងអភិវឌ្ឍន៍ ឧបាយកលបន្លំផ្ទាល់ខ្លួនជាច្រើនរបស់ពួកគេ។
វេទិកា PhaaS អាចត្រូវបានប្រើប្រាស់ជាឧបករណ៍វាយប្រហារ phishing ជាគំរូអ៊ីម៉េល និងជាសេវាកម្ម hosting។ ភ្នាក់ងារគំរាមកំហែងបានហៅប្រតិបត្តិការនេះថាជា Bulletprooflink នៅពេលដែលគេបានរកឃើញថាវាជាដែនរងដែលឱកាសវាយប្រហារ ខ្ពស់។
Bulletprooflink អាចធ្វើប្រតិបត្តិការវាយប្រហារតាមរយៈការផ្តល់សេវាកម្មវីដេអូរអប់រំ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយផ្សេងទៀត។ លើសពីនេះ យុទ្ធនាការ ព្យាបាទដ៏ធំនេះបានប្រើដែនរង(subdomains) ដែលបានបង្កើតថ្មីច្រើនជាង 300 000 ៣០ដែន។
មុខងារការពារ Microsoft defender លើកម្ម office 365 អាចជួយឧបករណ៍នានាបាន ទាំងស្រុងក្នុងការប្រឆាំងជាមួយនឹងការគំរាមកំហែងពីការវាយប្រហារ Phishing។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១