នៅក្នុងរបាយការណ៍ស៊ើបអង្កេតមានខ្លឹមសារថា មេរោគ Conti បានវាយ ប្រហារច្រើនជាង ៤០០ដងនៅសហរដ្ឋអាមេរិក និងលើអង្គការអន្តរជាតិដទៃទៀត។
នៅក្នុងការវាយប្រហារ មេរោគ Conti បានកែប្រែពេលវេលារបស់អ្នកអភិវឌ្ឍន៍ កម្មវវិធី ដោយប្រើភ្នាក់ងារបន្លំតាមអ៊ីនធឺរណិត និងធ្វើការវាយប្រហារបាន ជោគជ័យ។ ចំណែកភ្នាក់ងាររបស់មេរោគ Conti បើប្រើ Rclone command ដែលជាប្រភពបើកចំហ សម្រាប់ទាញយកទិន្ន័យ ហើយបន្ទាប់ពីលួចបានទិន្ន័យ សំខាន់ៗរបស់ជនរងគ្រោះ មេរោគនេះអាចប្រើបច្ចេកទេសជម្រិតទារប្រាក់ទ្វេដង។ នៅក្នុងន័យនេះគឺហេគឃ័រទាមទារឱ្យជនរងគ្រោះបង់ថ្លៃលោះឲ្យមេរោគ ដោយ គម្រាមបញ្ចេញទិន្នន័យដែលបានអ៊ិនគ្រីប ប្រសិនបើថ្លៃលោះនោះមិនត្រូវបានបង់។
ដើម្បីរក្សាប្រព័ន្ធឲ្យមានសុវត្ថិភាព អ្នកជំនាញ CISA និង FBI បានស្នើថា ត្រូវធ្វើ ការបែងចែកបណ្តាញឲ្យបានច្បាស់ ប្រើមុខងារការផ្ទៀងផ្ទាត់ពហុកត្តា និងធ្វើ បច្ចុប្បន្នភាពប្រព័ន្ធលើប្រតិបត្តិការ និងកម្មវិធីទាំងអស់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១