ភ្នាក់ងារសន្តិសុខអ៊ីនធឺរណិត និងហេដ្ឋារចនាសម្ព័ន្ធអាមេរិក (CISA) បានបញ្ចេញនូវ ឧបករណ៍ថ្មីមួយដែលអនុញ្ញាតឱ្យស្ថាប័ននានាក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីវាយតម្លៃលើភាពងាយរងគ្រោះផ្ទៃក្នុងរបស់ពួកគេ និងបង្កើតផែនការការពារផ្ទាល់ខ្លួន ប្រឆាំងនឹងហានិភ័យបែបនេះ។
Insider Risk Mitigation Self-Assessment Tool ជាមុខងារមួយដែលអាចជួយដល់ស្ថាប័ននានា ក្នុងការកំណត់ហានិភ័យរបស់ពួកគេ ដោយឆ្លើយសំណួរជាស៊េរីអំពីតម្រូវការដើម្បី រៀបចំការគ្រប់គ្រងកម្មវិធីហានិភ័យខាងក្នុង កំណត់កម្រិតនៃការយល់ដឹងពីហានិភ័យខាងក្នុង និងការបណ្តុះបណ្តាលបុគ្គលិក រួមទាំងបរិយាកាសហានិភ័យផ្សេងៗក្នុងរបស់ស្ថាប័នទាំងនោះផងដែរ។
សរុបជារួមមក មុខងារ ( tool)នោះ មានសមត្ថភាពក្នុងការផ្តល់ភាពងាយស្រួលក្នុងការស្វែងយល់ពីលក្ខណៈនៃការគំរាមកំហែងពីខាងក្នុងដើម្បីពន្លឿនដំណើរការនៃការបង្កើតកម្មវិធី បង្ការ និងកាត់បន្ថយការគំរាមកំហែងនានា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១