ក្រុមហ៊ុនហ្វេសបុកដំណើរការឧបករណ៍វិភាគថ្មីដើម្បីស្វែងរកគុណវិបត្តិសុវត្ថិភាពក្នុងកម្មវិធី Android

0

សព្វថ្ងៃនេះ ក្រុមហ៊ុនហ្វេសបុកបានបើកដំណើរការនូវឧបករណ៍វិភាគថ្មីលើកម្មវិធី និងផ្នែកសន្តិសុខរបស់ខ្លួន ដែលសម្រាប់ប្រើប្រាស់តែផ្ទៃក្នុង ដើម្បីស្វែងរកគុណវិបត្តិផ្នែក សន្តិសុខ និងឯកជនភាព(privacy) ដែលអាចបង្កគ្រោះថ្នាក់នៅក្នុងកម្មវិធី Android និង Java របស់ក្រុមហ៊ុន។

ឧបករណ៍ថ្មីដែលស្គាល់ថាជា Mariana Trench (MT) ​មានសមត្ថភាពអាចវិភាគលើទិន្ន័យកូដធំៗចំនួនរាប់លានជួរ ដើម្បីកំណត់រកភាពងាយរងគ្រោះ មុនពេលពួកគេត្រូវបានបញ្ចូនទៅក្នុងមូលដ្ឋានទិន្ន័យកូដ (Codebase)។​

សូមបញ្ជាក់ថា Mariana Trench ត្រូវបានរចនាឡើងជាពិសេសដើម្បីរកឱ្យឃើញនូវ បញ្ហាដោយស្វ័យប្រវត្តិ​ ដែលក្នុងករណីភាគច្រើន បញ្ហាទាំងនោះអាចនាំឱ្យមានកំហុស លើឯកជនភាព និងសន្តិសុខធ្ងន់ធ្ងរ។ អ្នកអភិវឌ្ឍន៍កម្មវិធី និងវិស្វករ អាចប្រើប្រាស់វា(Mariana Trench tool) ដើម្បីផ្តោតលើបញ្ហាសន្តិសុខ​ និងឯកជនភាពជាក់លាក់តាម
រយៈកែសម្រួល និងបន្ថែមសម្ថភាព ដោយការថែមគោលការណ៍​ និងប្រតិបត្តិកគម្រូថ្មី ដូច្នេះនៅក្នុងតំបន់ដែលមានទិន្នន័យសំខាន់នឹងមិនត្រូវបានបាត់បង់ឡើយ។

ក្រុមហ៊ុនហ្វេសបុកក៏បានបង្ហើបឲ្យដឹងផងដែរថា ក្រុមវិស្វកររបស់ខ្លួនធ្លាប់បានរក ឃើញកំហុសសុវត្ថិភាពទាំងអស់ច្រើនជាង50ភាគរយលើកម្មវិធីរបស់ក្រុមហ៊ុន ដោយ បានប្រើឧបករណ៍ស្វ័យប្រវត្តិដែលមានលក្ខណៈស្រដៀងនឹង Mariana Trench ដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here