មេរោគ BloodyStealer លួចប្រវត្តនៃការបើកវេបសាយ លេខកូដ និងកាត​ធនាគារ ពី Browser របស់អ្នកលេងហ្គេម

0

ថ្មីៗនេះ គេកំណត់បានថា មេរោគ BloodyStealer ត្រូវបានគេដាក់ជួញដូរនៅលើ​ទីផ្សារងងឹត។ គួរបញ្ជាក់ថា មេរោគនេះជាប្រភេទមេរោគ Trojan ដែលជាទូទៅត្រូវ បានប្រើដើម្បីលួចគណនីលើវេទិកាលេងហ្គេមដែលរួមមានប្រភេទស្ត្រីមអនឡាញ លើ Epic Games Store និងវេទិកា EA Origin។

មេរោគ BloodyStealer មានល្បិចដែលអាចគេចផុតពីការរកឃើញ ហើយវាទទួល បានប្រាក់តិចជាង ១០ ដុល្លារនៅលើ darknet សម្រាប់ការជាវ (subscription) ប្រចាំខែ និង ៤០ដុល្លារសម្រាប់ការជាវគ្មានដែនកំណត់។ ទោះបីជាយ៉ាងណាក៏ ដោយអ្នកលេងហ្គេមបានប្រឈមជាមួយនឹងបញ្ហាជាច្រើន ដែលមានជាប់ពាក់ព័ន្ធ ទោនឹងការបាត់បង់ទិន្ន័យផ្ទាល់ខ្លួន ជាពិសេសគណនី និងសេវាកម្មហ្គេមជា ច្រើនទៀត។

ទិន្ន័យដែលមេរោគ BloodyStealer លួចពី browsers របស់អ្នកលេងហ្គេមមាន​ដូចជា ប្រវត្តិនៃការបើកវេបសាយ លេខកូដ និងកាតធនាគារ។ ប្រទេសមួយចំនួនដែលគេ រក ឃើញមានមេរោគ BloodyStealer មានដូចជាអឺរ៉ុប អាមេរិកឡាទីន និងតំបន់ តំបន់ APAC៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here