កម្មវិធី Pegasus របស់គេហទំព័រលើកលែងទោសអន្តរជាតិក្លែងក្លាយ ត្រូវបានប្រើដើម្បីចម្លងមេរោគលើ​ Window

0

តួអង្គគំរាមកំហែងកំពុងព្យាយាមទាញយកផលចំណេញពីការបើកបង្ហាញថ្មីៗ លើកម្ម វិធី spyware Pegasus របស់អង្គការលើកលែងទោសអន្តរជាតិ ដើម្បីទម្លាក់ឧបករណ៍ ចូលបញ្ជាពីចម្ងាយ ដែលគេស្គាល់ហៅថាជាមេរោគ Sarwent។

មេរោគនេះព្យាយាមស្វែងរក និងធ្វើសកម្មភាព នៅក្នុងផ្នែកមួយនៃដំណោះស្រាយ កំចាត់មេរោគស្របច្បាប់ ដែលត្រូវបានបង្កើតឡើងដើម្បីស្កេនលើដានរបស់កម្មវិធី Pegasus និងដើម្បីលុបវាចេញ។ ក្រៅពីបង្កើតគេហទំព័រអង្គការលើកលែងទោស អន្តរជាតិក្លែងក្លាយ ប្រតិបត្តិកររបស់មេរោគគំរាមកំហែង Sarwent ថែមទាំងបានចុះ ឈ្មោះដែនដូចខាងក្រោមដើម្បីក្លែងបន្លំធ្វើជាអង្គការនេះ៖
⦁ amnestyinternationalantipegasus[.]com
⦁ amnestyvspegasus[.]com 
⦁ antipegasusamnesty[.]com
បើផ្អែកលើភស្តុតាងដែលប្រមូលបាន អ្នកស្រាវជ្រាវមិនអាចកំណត់ប្រភេទភ្នាក់ងារ គំរាមកំហែងSarwentបាននោះទេ។ តែបើគ្រាន់តែមើលពីខាងក្រៅ ភ្នាក់ងារនេះហាក់ ដូចជាគ្រាន់តែចង់រកលុយងាយៗ​ ប៉ុន្តែការស្រាវជ្រាវផ្សេងទៀត បញ្ជាក់ថា វាមិនមាន បំណងលើផ្នែកហិរញ្ញវិត្ថុនោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានbleepingcomputer ចុះផ្សាយថ្ងៃទិ៣០ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here