ក្រុមហេគឃ័ររុស្ស៊ីទទួលខុសត្រូវ ៥៨ភាគរយចំពោះការវាយប្រហារលើបណ្តាញរដ្ឋាភិបាលទាំងអស់

0

នៅពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានអះអាងថា ប្រទេសរុស្ស៊ីគឺជាប្រទេសដ៏ សកម្មមួយក្នុងចំណោមប្រទេសទាំងអស់ដែលបានរៀបចំការវាយប្រហារតាម

អ៊ីនធឺរណិត។ ក្រុមហេគឃ័ររុស្ស៊ីបានធ្វើសកម្មភាពច្រើនបំផុត នៅលើពិភពលោកក្នុងការវាយប្រហារតាមអ៊ីនធឺរណិតធំៗ។ 

ក្រុមហេគឃ័ររុស្ស៊ីទទួលខុសត្រូវ ៥៨ភាគរយចំពោះការវាយប្រហារតាមអ៊ីនធឺរណិតទាំងអស់ ដែលផ្តោតលើបណ្តាញរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះ

ហេគឃ័ររុស្ស៊ីភាគច្រើនបានវាយប្រហារកំណត់គោលដៅលើប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក  ប្រទេសអ៊ុយក្រែន  ចក្រភពអង់គ្លេស និងរដ្ឋអឺរ៉ុបដែលជាកម្មសិទ្ធិរបស់អង្គការណាតូ។

រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ីគឺជាតួអង្គគំរាមកំហែងដល់ប្រទេសជាតិ នានា ដែលប្រទេសនេះកំពុងធ្វើការវាយប្រហារជាច្រើនប្រភេទ នៅតាមតំបន់

ផ្សេងៗគ្នា នៃពិភពលោក។

ក្រៅពីប្រទេសរុស្ស៊ី ក្រុមហ៊ុន Microsoft ថែមទាំងបានរកឃើញថា ចំនួននៃការវាយប្រហារធំបំផុតក៏មានប្រភពមកពីប្រទេសកូរ៉េខាងជើង ប្រទេសអ៊ីរ៉ង់ និងប្រទេសចិនផងដែរ។ ក្រៅពីប្រទេសទាំងនេះ នៅមានប្រទេសកូរ៉េខាងត្បូង ប្រទេសតួកគី និងប្រទេសវៀតណាម ដែលបានធ្វើសកម្មភាពវាយប្រហារផងដែរ ប៉ុន្តែកម្រិតនៃការវាយប្រហារមានចំនួនតិចជាង៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here