មេរោគថ្មីលើប្រព័ន្ធលីនុចមានឈ្មោះថា មេរោគ FontOnLake ដែលត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវ ESET។ មេរោគនេះមានលក្ខណៈផ្សេងៗច្រើនយ៉ាង ដោយ លក្ខណៈពិសេសមួយរបស់វាគឺជាម៉ូឌុលដែលរចនាឡើងបានយ៉ាងល្អ។
លក្ខណៈពិសេសមួយគឺត្រូវបានរចនាឡើងបានយ៉ាងល្អ និងបន្តធ្វើបច្ចុប្បន្នភាពជា មួយនឹងសមត្ថភាពបន្ថែមជាច្រើនទៀត ដែលជាទូទៅបានបង្ហាញពីដំណាក់កាលវិវត្តន៍ យ៉ាងសកម្ម។ ទោះជាយ៉ាងណា កូដព្យាបាទត្រូវបានប្រើប្រាស់ ដោយក្រុមអ្នកគំរាម កំហែងដើម្បីសម្របសម្រួលទិន្នន័យទាំងអស់ពីប្រព័ន្ធមេរោគ និងបន្លំខ្លួនជាម៉ាស៊ីនមេប្រូកស៊ី។
សមាសធាតុរបស់មេរោគ FontOnLake ត្រូវបានបែងចែកចេញជា ៣ក្រុមដែលមាន ក្រុមកម្មវិធីTrojan ក្រុមBackdoors និងក្រុមRootkits។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១