កាលពីពេលថ្មីៗនេះ ក្រុមហេគឃ័រអ៊ីរ៉ង់បានវាយប្រហារក្រុមហ៊ុន Microsoft លើ គណនី Microsft Office 365 ច្រើនជាង ២៥០គណនី។ គណនីទាំងនោះមានពាក់ព័ន្ធ ជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសអ៊ីស្រាអែល ហើយការសម្រប សម្រួលធ្វើឡើងតាមរយៈការទម្លាយលេខសម្ងាត់។
ក្រៅពីអាចការពារខ្លួនបាន តួអង្គគំរាមកំហែងអ៊ីរ៉ង់បានចាត់ថ្នាក់ចំណុចងាយរងគ្រោះ នៃប្រព័ន្ធការពាររបស់ក្រុមហ៊ុន និងបំពានលើចំណុចងាយរងគ្រោះទាំងនោះ។
ក្រោយពីទទួលបានដំណឹងពីការវាយប្រហារ ក្រុមហ៊ុន Microsoft បានអះអាងថា អង្គភាពទាំងអស់ ដែលរងការវាយប្រហារពីក្រុមហេគឃ័រអ៊ីរ៉ង់នោះ បច្ចុប្បន្នកំពុងតែធ្វើ ការជាមួយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងការផលិតបច្ចេកវិទ្យាការពារ។ ខាងក្រោមនេះគឺជាវិធានការការពារមួយចំនួនដែលអង្គភាពនានាត្រូវអនុវត្តដើម្បីការពារខ្លួនពីការវាយប្រហារប្រភេទនេះ៖
-តែងតែបើកមុខងារផ្ទៀងផ្ទាត់ពហុមុខងារ
-ក្រុមហ៊ុន Microsoft បានជួយយ៉ាងពេញទំហឹងដល់អតិថិជនក្នុងការទាញយក និងប្រើប្រាស់ដំណោះស្រាយដែលគ្មានលេខសំងាត់ដូចជា Microsoft Authenticator ដើម្បីរក្សាគណនីឱ្យមានសុវត្ថិភាព
-ត្រូវបិទចោលនូវចរាចរ ដែលចូលមកពីសេវាកម្មអនាមិក៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១