មេរោគ MyKings botnet (មេរោគ aka Smominru ឬ DarkCloud) នៅតែមានការ រីករាលដាលយ៉ាងសកម្ម និងរកលុយគ្រីបតូបានច្រើនក្នុងរយៈពេល៥ឆ្នាំក្រោយពីវា បានបង្ហាញខ្លួន។
មេរោគ MyKings botnet គួរឱ្យចាប់អារម្មណ៍ជាពិសេសចំពោះអ្នកស្រាវជ្រាវ ដោយ សារតែហេដ្ឋារចនាសម្ព័ន្ធ និងលក្ខណៈពិសេសជាច្រើនរបស់វា ដែលមានដូចជា bootkits, miners, droppers និង clipboard stealers ជាដើម។
ក្រុមការងារចុងក្រោយដែលស្វែងរកមេរោគ MyKings គឺក្រុមអ្នកស្រាវជ្រាវ Avast Threat Labs ដោយពួកគេបានប្រមូលគម្រូពិសេសៗបានចំនួន ៦៧០០ ដើម្បីវិភាគ ចាប់តាំងពីដើមឆ្នាំ២០២០មក។ ក្នុងកំឡុងពេលដូចគ្នា ក្រុមអ្នកស្រាវជ្រាវ Avast បានការពារយ៉ាងសកម្មនូវការវាយប្រហារច្រើនជាង ១៤៤០០០លើករបស់មេរោគ MyKings ប្រឆាំងនឹងអតិថិជនរបស់ខ្លួន ដែលភាគច្រើនងតិថិជនទាំងនោះមកពី ប្រទេសរុស្ស៊ី ឥណ្ឌា និងប៉ាគីស្ថាន។
ទឹកប្រាក់ដែលមានពាក់ព័ន្ធនឹងមេរោគ MyKings botnet មានចំនួនប្រមាណជា ២៤,៧ លានដុល្លារ។ ទោះយ៉ាងណាក៏ដោយដោយសារមេរោគ botnet ប្រើរូបិយ ប័ណ្ណអេឡិចត្រូនិកសរុបច្រើនជាង ២០ប្រភេទ ដូច្នេះចំនួននេះគ្រាន់តែជាផ្នែកមួយនៃ ហិរញ្ញវត្ថុសរុបដែលពួកគេរកបានប៉ុណ្ណោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១