អាជ្ញាធរអនុវត្តច្បាប់នៃប្រទេសអ៊ុយក្រែន កាលពីពេលថ្មីៗនេះបានចាប់ខ្លួនហេគឃ័រ នៅថ្ងៃចន្ទ ដែលទទួលខុសត្រូវចំពោះការបង្កើត និងដំណើរការមេរោគ botnet។ មេរោគ botnet បានគ្រប់គ្រងលើឧបករណ៍ច្រើនជាងចំនួន១០០ ០០០ឧបករណ៍។
ឧបករណ៍ទាំងនោះត្រូវបានគេប្រើប្រាស់ដើម្បីដំណើរការវាយប្រហារផ្សេងៗគ្នា
(DDoS) ក៏ដូចជាការវាយប្រហារ spam លើគណនីអតិថិជនដែលបង់ប្រាក់។ ខាងក្រោមនេះគឺជាព័ត៌មាន ដែលផ្សព្វផ្សាយដោយសេវាកម្មសន្តិសុខអ៊ុយក្រែន៖
-ឈ្មោះរបស់ជនសង្ស័យមិនត្រូវបានបោះពុម្ពផ្សាយទេ
-ការចាប់ខ្លួនធ្វើឡើងនៅក្នុងតំបន់អ៊ីវ៉ាណូហ្វ្រង់គីវ ក្នុងស្រុកកូឡូមេយ៉ា
-មន្ត្រីសេវាកម្មសន្តិសុខអ៊ុយក្រែនបានឆែកឆេរផ្ទះជនសង្ស័យ និងបានរឹបអូសយក ឧបករណ៍កុំព្យូទ័ររបស់ពួកគេ
-មន្ត្រីសេវាកម្មសន្តិសុខអ៊ុយក្រែនបានប្រាប់ថា ជនសង្ស័យបានផ្សព្វផ្សាយសេវាកម្ម របស់ពួកគេតាមរយៈបណ្តាញសង្គមតេឡេក្រាម និងវេទិកាបិទដំណើរការផ្សេងទៀត
-ជនសង្ស័យបានទូទាត់ប្រាក់តាមរយៈ សេវាកម្ម WebMoney ដែលវេទិកាផ្ទេរប្រាក់ របស់រុស្ស៊ី និងត្រូវបានហាមឃាត់នៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១