គណនីអ្នកលេង YouTube រងការហេគពីមេរោគលួច cookie-stealing

0

ក្រុមហ៊ុន Google និយាយថា អ្នកបង្កើតមាតិកាលើ YouTube រងការកំណត់គោលដៅពី មេរោគ cookie-stealing ក្នុងយុទ្ធនាការវាយប្រហារតាមអ៊ីនធឺរណិតដោយតួអង្គគំរាមកំហែងទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ។

អ្នកស្រាវជ្រាវជាមួយក្រុមអ្នកវិភាគគំរាមកំហែងរបស់ក្រុមហ៊ុន Google ដែលបានរកឃើញ យុទ្ធនាការវាយប្រហារនេះនៅចុងឆ្នាំ២០១៩ បានរកឃើញថា ហេគឃ័រស៊ីឈ្នួលបានរើស សមាជិកតាមការផ្សាយពាណិជ្ជកម្មការងារនៅលើវេទិកានិយាយភាសារុស្ស៊ីគឺជាអ្នកនៅពី ក្រោយការវាយប្រហារ។

ភ្នាក់ងារគំរាមកំហែងបានប្រើប្រាស់វិស្វកម្មសង្គម តាមរយៈគេហទំព័រ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយ និងការបន្លំអ៊ីម៉េលដើម្បីចម្លងមេរោគដល់អ្នកបង្កើតមាតិកាលើ YouTube ជាមួយមេរោគលួចព័ត៌មាន ដែលជ្រើសរើសដោយផ្អែកលើចំណង់ចំណូលចិត្តរបស់អ្នកវាយប្រហារនីមួយៗ។

មេរោគនៅក្នុងការវាយប្រហារនេះមានដូចជា RedLine, Vidar, Predator The Thief, Nexus stealer, Azorult, Raccoon, Grand Stealer, Vikro Stealer, Masad, និង Kantal និងមេរោគ ប្រភពបើកចំហ AdamantiumThief និង Sorano។ នៅពេលបញ្ជូនមេរោគតាមប្រព័ន្ធគោលដៅ  មេរោគទាំងនេះត្រូវបានប្រើដើម្បីលួចអត្តសញ្ញាណ និង browser cookies របស់អ្នកប្រើប្រាស់ ដែលអាចឲ្យអ្នកវាយប្រហារលួចយកគណនីជនរងគ្រោះនៅក្នុងការវាយប្រហារឆ្លងកាត់ cookie។

ក្រុមហ៊ុន Google ក៏បានរាយការណ៍ពីសកម្មភាពរបស់មេរោគទាំងនេះទៅកាន់ភ្នាក់ងារ FBI សម្រាប់ការស៊ើបអង្កេតបន្ថែមដើម្បីការពារអ្នកប្រើប្រាស់ និងអ្នកបង្កើតមាតិកាលើ YouTube ដែលជាគោលដៅនៅក្នុងយុទ្ធនាការវាយប្រហារនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here