ស្ទើតែ ២៥ភាគរយនៃគម្រូ JavaScript មេរោគគេចផុតពីការចាប់បានដោយប្រើវិធីសាស្ត្រ

0

ក្រោយពីបានវិភាគលើគម្រូ JavaScript មេរោគច្រើនជាង 10 000ករណី ក្រុមអ្នកវិភាគ Akamai បានធ្វើការសន្និដ្ឋានបានថា  មានគម្រូព្យាបាទប្រមាណជា 25% ដែលត្រូវបានពិនិត្យរួចនោះ អាចគេចផុតពីការរកឃើញដោយប្រើវិធីសាស្ត្រ JavaScript obfuscation។

គម្រូ JavaScript មេរោគទាំងនោះរួមមាន Malware droppers, Phishing pages, Scammers និង Cryptominers’ malware។​ការរកឃើញនេះបញ្ជាក់យ៉ាងច្បាស់ពីរបៀបដែលតួអង្គគម្រាមកំហែងកំពុងប្រើបច្ចេកទេសលាក់បាំងដើម្បីគេចពីការរកឃើញ។ ន្តែក្នុងគោលបំណងមេរោគ វិធីសាស្ត្រ JavaScript obfuscation មិនត្រូវបានប្រើប្រាស់តែឯកឯងនោះទេ។ នៅពេល ដែលគេហទំព័រ Alexa.com បានបង្ហាញឱ្យឃើញថា ក្នុងចំណោមគេហទំព័រចំនួន 2000 ដែលមានចំណាត់ថ្នាក់កំពូល មានគេហទំព័រ 0,5%ភាគរយមានបង្កប់ និងមានការ បន្លំកូដ JavaScript។ ប៉ុន្តែវាមិនមានន័យថា គ្រប់គេហទំព័រទាំងអស់សុទ្ធតែមានមេរោគនោះទេ បើសិនជាគេហទំព័រទាំងនោះបានរក្សាកូដ គេហទំព័រមិនឲ្យសារធារណៈបានមើលឃើញ។

តួអង្គគម្រាមកំហែងបានប្រើវិធីស្ត្របំពាន JavaScript obfuscation​ ក្នុងគោលបំណងផ្សេងៗគ្នា ដូចជាដើម្បីលាក់មុខងារនៃកូដភាគីអតិថិជនរបស់គេហទំព័រ  ឬកូដដែលរងការបំពានដោយ ក្រុមអ្នកផ្តល់សេវាកម្មទី៣ និងការបំពានលើព័ត៌មានសំខាន់ដូចជាម៉េលជាដើម៕​

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here