នាពេលថ្មីៗនេះ ក្រុមហ៊ុនសន្តិសុខអ៊ីនធឺរណិត Unit42 of Plaalto Networks ទើបតែបានរកឃើញយុទ្ធនាការមេរោគ BazarLoader Windows ដែលបានបង្ហោះឯកសារព្យាបាទមួយរបស់ពួកគេនៅលើ OneDrive service របស់ក្រុមហ៊ុន Microsoft។
មេរោគ BazarLoader Windows ជាក្រុមមេរោគ និងជាក្រុមដ៏ធំបំផុត ដែលបានប្រើប្រាស់ spam email ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ និងអោយអ្នកគំរាមកំហែងចាប់ផ្តើមមេរោគ Trojan តាមរយៈតំណភ្ជាប់មួយ។ មេរោគ BazarLoader Windows មានសមត្ថភាពបើកឲ្យភ្នាក់ងារគំរាមកំហែងចូលដំណើរការតាមរយៈ Backdoor និងលើបណ្តាញនានា។
ការវាយប្រហារប្រភេទនេះអាចបង្កផលប៉ះពាល់ជាច្រើនលើអង្គភាពនានា ដូច្នេះហើយទើប អ្នកជំនាញបានណែនាំឲ្យអង្គភាពទាំងអស់គួរតែមានប្រព័ន្ធច្រោះម៉េល (spam filtering) ការគ្រប់គ្រងប្រព័ន្ធត្រឹមត្រូវ និងម៉ាស៊ីន Windows ធ្វើបច្ចុប្បន្នភាពជាប់ ដែលវាពិតជាមានហា
និភ័យទាបក្នុងការឆ្លងមេរោគព្យាបាទបែបនេះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១