កាលពីពេលថ្មីៗនេះ បុរស ២នាក់ត្រូវបានកាត់ទោស ដោយតុលាការសហរដ្ឋអាមេរិកពីបទផ្តល់សេវាកម្ម Bulletproof Hosting ដល់ក្រុមហេគឃ័រ ហើយសេវាកម្ម blackhat ទាំងអស់ ត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជនតាមអ៊ីនធឺរណិត។
ជនជាប់ចោទទាំង ២រូបមាន លោក Pavel Stassi អាយុ ៣០ឆ្នាំ ជាជនជាតិអេស្តូនី និងលោក Alexander Skorodumov អាយុ ៣៣ឆ្នាំ ជាជនជាតិលីទុយអានី។ ពួកគេបានសារភាពទទួលកំហុសរួចហើយ។ តាមរយៈការបំពានលើសេវាកម្ម blackhat ទាំងអស់ ក្រុមហេគឃ័របានចែកចាយមេរោគ ដើម្បីរៀបចំការវាយប្រហារជាចម្បងកំណត់គោលដៅលើក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុ ដែលស្ថិតនៅសហរដ្ឋអាមេរិក។
ក្រុមហេគឃ័រប្រើប្រាស់អាសយដ្ឋាន IP ម៉ាស៊ីនជាច្រើន និងដូម៉េន ដោយប្រើ មេរោគដូចជាមេរោគ Zeus មេរោគ SpyEye មេរោគ Citadel និងមេរោគ Blackhole។
ទាក់ទងទៅនឹងករណីស៊ើបអង្កេត ភ្នាក់ងារ FBI បានដើរតួនាទីសំខាន់ និងគ្រប់គ្រងការ ស៊ើបង្កេត ដោយមានជំនួយពីចក្រភពអង់គ្លេស ប្រទេសអេស្តូនី និងប្រទេសអាឡឺម៉ង់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២