ក្រុមហេគឃ័រ Nobelium ជាក្រុមហេគនៃភ្នាក់ងារស៊ើបការណ៍បរទេស (SVR) ដែលគេស្គាល់ថាជាក្រុម Cozy Bear និងធ្លាប់បានរៀបចំការវាយប្រហារតាមអ៊ីនធឺរណិតដ៏កក្រើកលើក្រុមហ៊ុនផលិតកម្មវិធីអាមេរិក SolarWinds។
ចាប់តាំងពីខែឧសភាមក ភ្នាក់ងារគំរាមកំហែងរុស្ស៊ី Nobelium បានធ្វើការវាយប្រហារលើអ្នកលក់បន្ត និងអ្នកផ្តល់សេវាបច្ចេកវិទ្យាផ្សេងទៀតនៅលើ cloud ដែលជាអ្នកចែកចាយ និងគ្រប់គ្រង សេវាកម្ម Cloud ដែលមានដូចជាសង្វាក់ផ្គត់ផ្គង់ 14 IT និង140 MSPs ដើម្បីទទួលបានការចូលទៅកាន់បណ្តាញ IT របស់អតិថិជនរបស់ពួកគេ។ ចំណែកឯ ក្រុមហ៊ុន Microsoft ក៏ធ្លាប់បានជូនដំណឹងដល់អ្នកលក់បន្ត និងអ្នកផ្តល់សេវាបច្ចេកវិជ្ជាជាងច្រើនជាង 140 ក្រុមហ៊ុនចាប់តាំងពីខែឧសភាមក ដែលធ្លាប់បានរងការកំណត់គោលដៅពីក្រុម ហេគឃ័រ Nobelium ។
សូមរំលឹកផងដែរថា ក្រុមហេគឃ័រ Nobelium មិនមែនវាយប្រហារតែលើភ្នាក់ងាររដ្ឋា ភិបាលសហរដ្ឋអាមេរិកតែមួយនោះទេ ពួកគេក៏ធ្លាប់បានធ្វើការវាយប្រហារលើនាយកដ្ឋានយុត្តិធម៌ នាយកដ្ឋានសន្តិសុខមាតុភូមិ (DHS) ភ្នាក់ងារសន្តិសុខអ៊ីនធឺរណិត និងហេដ្ឋារចនាសម្ព័ន្ធ (CISA) និងរតនាគារសហរដ្ឋអាមេរិកជាដើម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១