ប៉ូលិសវាយឆ្មក់កំណត់គោលដៅលើជនសង្ស័យ១២នាក់ទាក់ទងនឹងការវាយ ប្រហារមេរោគ

0

ប៉ូលិស Europol បានប្រាប់ឲ្យដឹងនៅថ្ងៃសុក្រថា ជនសង្ស័យ ១១នាក់ ដែលគេជឿថា មានពាក់ព័ន្ធនឹងការវាយប្រហារមេរោគប្រឆាំងនឹងក្រុមហ៊ុន​ និងរចសម្ព័ន្ធនៅ ៧១ប្រទេស ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសស៊្វីស។

ប្រតិបត្តិការ​នេះ​ជា​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​អ្នក​អនុវត្ត​ច្បាប់ និង​អាជ្ញាធរ​តុលាការ​នៅក្នុង​ប្រទេស​ចំនួន​ប្រាំពីរ​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ប៉ូលិស Europol បានប្រាប់ឲ្យដឹង បន្ថែមថា ជនសង្ស័យ ១២នាក់ ត្រូវបានគេជឿជាក់ថា មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ តាមអ៊ីនធឺរណិត ដែលបង្កផលប៉ះពាល់ដល់ជនរងគ្រោះ ១៨០០នាក់នៅជុំវិញពិភពលោក។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនរងគ្រោះមានឈ្មោះថា  Norsk Hydro ASA (NHY.OL) ដោយនៅឆ្នាំ២០១៩ ក្រុមហ៊ុននេះបានរងគ្រោះពីការវាយប្រហារលើផ្នែកមួយនៃផលិតកម្មរបសខ្លួន។នៅមាន ក្រុមហ៊ុនជាច្រើនទៀតដែលរងការវាយប្រហារពីមេរោគដែលពុំបានបញ្ជាក់ឈ្មោះ។

នៅក្នុងប្រតិបត្តិការវាយឆ្មក់ ប៉ូលិសរឹបអូសបានថវិកាចំនួន $5200  ឡានទំនើប ៥គ្រឿង កុំព្យូទ័រ ទូរស័ព្ទដៃ ដែលប៉ូលិស Europol បាននិយាយថា កំពុងត្រូវបានពិនិត្យដើម្បីស្វែងរក

ភស្តុតាង និងការស៊ើបអង្កេតថ្មីៗបន្ថែម។ អាជ្ញាធរប្រទេសន័រវែស បារាំង ហូឡង់ អ៊ុយក្រែន អាឡឺម៉ង់ ចក្រភពអង់គ្លេស ប្រទេសស្វ៊ីស សហរដ្ឋអាមេរិក បានចូលរួមធ្វើការបង្ក្រាបរួមគ្នាជាមួយ សមត្ថកិច្ច Europol និង Eurojust និងភ្នាក់ងាររបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកតុលាការ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here