មេរោគ Chaos អ៊ីនគ្រីបឧបករណ៍ Windows តាមរយៈបញ្ចីហ្គេម Minecraft ក្លែងក្លាយ ដែលបានផ្សព្វផ្សាយលើវេទិកាហ្គេម។
គួរបញ្ជាក់ថា Minecraft គឺជាវីដេអូហ្គេម Sandbox ដ៏ពេញនិយមនាពេលបច្ចុប្បន្ន ដែលមានអ្នកលេងរហូតដល់ទៅ 140លាននាក់ ហើយបើយោងតាមការបញ្ជាក់ពីចំនួនលក់ របស់ក្រុមហ៊ុន Nintendo បានបង្ហាញថា វាជាហ្គេមដែលលក់ដាច់បំផុតនៅប្រទេសជប៉ុន។
អ្នកស្រាវជ្រាវ FortiGuard បានបញ្ជាក់ឲ្យដឹងថា ប្រភេទមេរោគថ្មីនៃមេរោគ Chaos កំពុងត្រូវបានចែកចាយជាបណ្តោះអាសន្ននៅក្នុងប្រទេសជប៉ុន ដោយវាបានអ៊ីនគ្រីបឯកសាររបស់អ្នកលេងហ្គេម Minecraft និងទម្លាក់មេរោគលោះ ReadMe.txt ដែលអ្នកគំរាមកំហែងទាមទារ $17.56 សម្រាប់ការបង់ប្រាក់ជាមុន។ បើតាមបទពិសោធន៍របស់អ្នករងការវាយប្រហារ អ្នកបង់ ប្រាក់លោះអាចទាញហ្វាលមកវិញបានតិចតួចប៉ុណ្ណោះ។
ដូច្នេះ អ្នកប្រើប្រាស់គួរតែមានការសង្ស័យ និងមិនប្រតិបត្តិឯកសារណាមួយដែលពួកគេទាញយកពីអ៊ីនធឺរណិត លុះត្រាតែពួកគេជឿជាក់លើគេហទំព័រ និងបានស្កេនវាដោយប្រើឧបករណ៍ដូចជា VirusTotal៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១